BREAKING NEWS
Search

រយៈពេល​៧​យប់​នគរបាល​ខណ្ឌ​ដូនពេញ​ឃាត់​ម៉ូតូ​បំពាក់​ស៊ីម៉ាំង​ខុស​បច្ចេកទេស​បាន​១៦​គ្រឿង​

ភ្នំពេញ ៖ ម៉ូតូ​ធុន​ធំ​ដែល​កែច្នៃ​បំពង់​ស៊ី​មាំ​ង​ខុស​បច្ចេកទេស​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដូនពេញ​ ចាប់​ឃាត់​ជា​បន្តបន្ទាប់​បាន​ជិត​២០​គ្រឿង​យក​មក​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ឲ្យ​ផ្លាស់​ទៅជា​បំពង់​ស៊ី​មាំ​ង​ធម្មតា​វិញ​។​

មន្ត្រី​នគរបាល​ខណ្ឌ​ដូនពេញ​ បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្តន៍​និង​រឹត​បន្តឹង​ន​នូវ​ច្បាប់​ចរាចរ​ណ៍ និង​ជាពិសេស​ ការ​បង្ក្រាប​ទប់​ស្កាត់​កុំ​ឲ្យ​មា​នក​ពលរដ្ឋ​ប្រើប្រាស់​ម៉ូតូ​កែច្នៃ​ស៊ីម៉ាំង​ប្រែ​ន​បំពង​សំឡេង​លាន់ឮ​ខ្លាំង​ៗ​រំខាន​ដល់​ការរស់នៅ​របស់​មនុស្ស​ទូទៅ​ ​ដូច្នេះ​ហើយ​មិន​ថា​លោកធំ​ឬ​ពលរដ្ឋ​តូចតាច​នោះ​ទេ ជា​លទ្ធផល​រយៈពេល​៧​យប់​កន្លង​មក​នេះ​ចាប់​ម៉ូតូ​បាន​ចំនួន​១៦​គ្រឿងក្នុង​ភូមិ​សាស្ដ្រ​ខណ្ឌ​ដូនពេញ។​

បើ​យោង​តាម​របាយការណ៍​រ​បស់​សមត្ថកិច្ច​នគរ​បាល​ ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នៅ​យប់​ចុង​ក្រោយនេះ​ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែ​មីនា ​ឆ្នាំ​២០២០ ចាប់ពី​ម៉ោង​៧​យប់ រហូតដល់​ម៉ោង​២​រំលង​អាធ្រាត្រ នៅ​តាម​បណ្ដោយ​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ទឹកដី​ខណ្ឌ​ដូនពេញ បាន​ឃាត់​អ្នក​ប្រើប្រាស់ ម៉ូតូ​បំពង​សំឡេង​ខាង​លើ​នេះ​ព្រោះតែ​ពួកគេ ធ្វើ​ឲ្យ​ប៉ះពាល់ សណ្តាប់​ធ្លាប់​សាធារណៈ ដល់​សង្គម រំខាន​ការរស់នៅ និង​ការ​សំ​រាន​របស់ ថ្នាក់ដឹកនាំ ទូត វិនិយោគ ភ្ញៀវ​ទេសចរណ៍​និង ប្រជាពលរដ្ឋ​។​

ក្នុង​របាយការណ៍​សមត្ថកិច្ច​ បាន​បាន​បន្ដ​ថា ចំពោះ​ករណី​នេះ​គ្រាន់តែ​ធ្វើការ​អប់រំ ឲ្យ​ម្ចាស់​ម៉ូតូ​ ​ធ្វើ​កិច្ចសន្យា ​និង​ផ្លាស់ប្ដូរ​ពី​បំពង់​ស៊ី​មុំាង​ប្រែន​ទៅ​បំពង​ស៊ី​មាំ​ង​ប្រក្រតី​ឡើងវិញ​ប៉ុណ្ណោះ​។ ចំណែក​ទិសដៅ​បន្ត កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ បន្ត​បង្ក្រាប អនុវត្ត​ជាប្រចាំ​បន្ថែម​ទៀត ដើម្បី​កាត់បន្ថយ​ឲ្យ​បាន​ល្អ​ប្រសើរ​រាល់​បទល្មើស​នានា​៕​

អត្ថបទ៖ រស្មី​