រាជធានី​ភ្នំពេញ​ ចម្រាញ់​រក​ក្រុម​ និង​កីឡាករ​ឆ្នើម​ៗ ត្រៀម​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើស​រើស​ជើងឯក​ទូទាំង​ប្រទេស​

រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​ប្រចាំ​២០១៩-២០២០ ដើម្បី​ចម្រាញ់​រក​ក្រុម និង កីឡាករ​-​កីឡា​ការិនី​ឆ្នើមៗ​ត្រៀម​ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស នា​ខែ​មីនា​ខាងមុខ​។

លោក អ៊ុក ចន្ថា អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​បិទ​ការប្រកួត​នេះ នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ កាលពី​ថ្ងៃទី​១៨ ​ខែ​កុម្ភៈ ឆ្នាំ​២០២០។

តាម​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ជ្រើសរើស​ជើងឯក​រាជធានី​ភ្នំពេញ​ប្រចាំ​២០១៩-២០២០​នេះ មាន​សមាគម​កីឡា​ខណ្ឌ​ទាំង​១៤​ និង​សាលា​ឯក​ជន​មួយ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ លើ​៤​ប្រភេទ​កីឡា ដូចជា កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង អត្តពលកម្ម ដែល​មាន​កីឡាករ​-​កីឡា​ការិនី​ចូលរួម​ចំនួន​៥៩៤​នាក់ ក្នុង​នោះ​មាន​កីឡា​ការិនី​២២២​នាក់​។

លោក អ៊ុក ចន្ថា បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រៀបចំ​ ស្តីពី​ការអភិវឌ្ឍ​និង​កីឡា ដែល​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​កាយ ​នៃ​វិស័យ​អប់រំ​កាយ​ និង​កីឡា​លើ​ពិភពលោក​ និង​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​ការ​កសាង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល សំដៅ​ធ្វើ​ឲ្យ​វិស័យ​អប់រំ​កាយ និង​កីឡា មានការ​រីកចម្រើន​ទាំង​ធនធាន ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ជា​ពិសេស​ការសម្រេចចិត្ត​កម្ពុជា​ក្នុង​ការ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​ភាព និង​កិត្តិយស​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​។ ​

លោក​បាន​បន្តថា ជោគជ័យ ​នៃ​ការប្រកួត​នាពេលនេះ វា​ជា​ការ​បង្ហាញ​ពី​ការ​រីកចម្រើន​របស់​កីឡាករ កីឡា​ការិនី បាន​យកចិត្ត​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងចិត្ត​កម្លាំងកាយ ហ្វឹកហាត់ និង​ស្វែងយល់​ នៃ​ការ​ប្រកួត​បន្ថែម​ដែល​ជា​កត្តា​នាំមក​នូវ​ការលូតលាស់​អាច​ក្លាយ​ខ្លួន​កីឡាករ​-​កីឡា​ការិនី​អាជីព​ជាតិ​នា​ពេល​អនាគត​។

កីឡាករ​-​កីឡា​ការិនី​ ជា​ក្រុម​តំណាង​ឲ្យ​រាជធានី​ភ្នំពេញ​ដូច្នេះ​ត្រូវ​បន្ត​ហ្វឹកហាត់ ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ដែល​នឹង​ប្រព្រឹត្ត​ថ្ងៃ​ទី​២៥ ខែ​មីនា ដល់​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ ២០២០ នៅ​រាជធានី​ភ្នំពេញ៕


អត្ថបទ ៖ វិសិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114