រាជរដ្ឋាភិបាល​ ណែនាំ​ក្រុមការងារ​ចុះ​មូលដ្ឋាន​រាជធានី-​ខេត្ត​ ជំរុញ​សកម្មភាព​កំណត់​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រី​ក្រ​ក្នុង​អំឡុង​ជំងឺ​កូវីដ១៩
BREAKING NEWS
Search

រាជរដ្ឋាភិបាល​ ណែនាំ​ក្រុមការងារ​ចុះ​មូលដ្ឋាន​រាជធានី-​ខេត្ត​ ជំរុញ​សកម្មភាព​កំណត់​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រី​ក្រ​ក្នុង​អំឡុង​ជំងឺ​កូវីដ១៩

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៥ បាន​ណែនាំ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ក្រុង​ទាំងអស់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចាត់តាំង​តាមដាន គាំទ្រ និង​ជំរុញ​សកម្មភាព​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​ដឹកនាំ​ដោយ​ក្រសួងផែនការ ឱ្យមាន​ភាពច្បាស់លាស់ បំបាត់​ភាពមិនប្រក្រតី និង​សម្រេច​ឱ្យបាន​ចប់សព្វគ្រប់​នៅ​ដំណាច់​ខែឧសភា ឆ្នាំ​២០២០ ចំពោះ​តំបន់​ជនបទ និង​តំបន់​ទីប្រជុំជន​ឱ្យបាន​មុន​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២០​។

យោង​តាម​លិខិត​របស់​រាជរដ្ឋាភិបាល​ដែល​កម្ពុជាថ្មីទើប​ទទួល​ បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះក្រុម​ការ​ងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានីខេត្ត​ គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ខិត​ខំ​ធ្វើ​សកម្មភាពតាម​តួនាទី និង​ភារកិច្ច​ ដើម្បីគាំទ្រ​និង​ជំរុញ​ការអនុវត្តន៍​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល គិត​ដល់​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ អ្នកជំងឺ​កូវីដ១៩​សរុប​ចំនួន​១២២ករណី បាន​ជាសះស្បើយ​ទាំងអស់១០០% និង​មិន​មាន​អ្នក​ឆ្លង​ជំងឺរយៈពេល​ជាង៣០ថ្ងៃ​ជាប់ៗ​គ្នា នេះ​បើយោង​តាម​លិខិត​ដែល​មាន​ដូចខាងក្រោម​នេះ។

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114