ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​ចាក់គ្រឹះ​តួនាទី​របស់​ខ្លួន​ជា​អធិរាជ​ឧស្ម័ន​ជាមួយ​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​៣​ធំៗ

ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin និង​មេដឹកនាំ​ចិន​លោក​Xi Jinping​បាន​បើក​ដំណើរការ​បំពង់​បង្ហូរ​ឧស្ម័ន​ដែលជា​គម្រោង​ដំបូង​គេ​បង្អស់​ក្នុងចំណោម​គម្រោង​មហិច្ឆតា​ទាំង​៣​ដែលមាន​គោលបំណង​ពង្រឹង​តួនាទី​របស់​ក្រុង​មូ​ស្គូ​ក្នុងនាម​ជា​អ្នក​នាំចេញ​ឧស្ម័ន​ដ៏​កំពូល។

លោកពូ​ទីន​និង​លោក​ស៊ី​នឹងត្រូវ​សម្ពោធ​ជា​ផ្លូវការ​ជាមួយ​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​ឈ្មោះថា​”Power of Siberia” ដោយ​បញ្ជូន​ឧស្ម័ន​ពី​ប្រទេស​ស៊ី​បេ​រី​ទៅកាន់​ប្រទេស​ចិន​ក្នុង​ជំហាន​មួយ​ដែល​នឹង​ពង្រឹង​ចំណងមិត្តភាព​របស់​ប្រទេស​ទាំងពីរ​ចំពេល​ដែល​ក្រុង​មូ​ស្គូ​កំពុង​ប្រឈមមុខ​ជាមួយ​ប្រទេស​លោកខាងលិច​។​

រុស្ស៊ី​ក៏​គ្រោង​នឹង​បើក​ដំណើរការ​បំពង់​បង្ហូរ​ឧស្ម័ន​ចំនួន​២​បន្ថែមទៀត​ដែល​នឹង​បង្កើន​ការផ្គត់ផ្គង់​ទៅកាន់​តំបន់​អឺរ៉ុប​ខណៈដែល​ត្រូវ​ឆ្លងកាត់​តាម​ប្រទេស​អ៊ុយ​ក្រែ​ន​។​
​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន TurkStream​ដែល​លោកពូ​ទីន​និង​មេដឹកនាំ​ប្រទេស​ទួរគី​លោក​RecepTayyipErdogan​សង្ឃឹមថានឹង​បើក​ដំណើរការ​នៅ​ខែមករា​ខាងមុខនេះ​គឺធ្វើឡើង​ដើម្បី​ទុក​ដឹកជញ្ជូន​ឧស្ម័ន​រុស្ស៊ី​ទៅ​ប្រទេស​ទួរគី​។​រីឯ​គម្រោង​Nord Stream-2 ដែល​នឹង​បង្កើន​បរិមាណ​ឧស្ម័ន​រុស្ស៊ី​ទ្វេដង​ទៅដល់​ប្រទេស​អាល្លឺម៉ង់​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​។​

ជាមួយគ្នានេះ​ក្រុមអ្នកវិភាគ​បាន​និយាយថា​គម្រោង​ទាំងបី​នេះ​ផ្ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​នយោបាយ​រយៈពេល​វែង​សម្រាប់​ប្រទេស​រុស្ស៊ី​ដែល​បាន​បញ្ចូល​ខ្លួនឯង​នៅ​ចន្លោះ​រវាង​ទីផ្សារ​ទ្វីបអឺរ៉ុប​ទៅ​ភាគ​ខាងលិច​និង​ទីផ្សារ​ចិន​ដែល​កំពុងតែ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ភាគ​ខាងកើត​។​

គម្រោង​ទាំង​៣​នេះ​គឺជា​សញ្ញា​មួយ​ដែល​បង្ហាញថា ​ឧស្សាហកម្ម​ឧស្ម័ន​រុស្ស៊ី​កំពុង​តែមាន​ភាពចាស់ទុំ​ជាង​មុន​៕AFP
តរុណី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114