ព័ត៍មានទាន់​ហេតុការណ៏
Search

ល្អបំផុតសម្រាប់អ្នករាជការ​បើមាន​វត្ថុបីនេះ​លើតុ

អ្នកធ្វើការ​រដ្ឋ ស្ថិតនៅក្នុងក្របខណ្ឌមួយ​ ខុសពី​អ្នក​ធ្វើអាជីវកម្ម​ដោយខ្លួនឯង​ឬ​អ្នកនៅវិស័យឯកជន។ គ្រប់គ្នា​ស្ថិតក្នុងប្រព័ន្ធគ្រប់គ្រង​ធំទូលាយ​មួយ ដែល​មាន​រចនាសម្ព័នជាក់លាក់ និងតឹងរឹង។

ហុងស៊ុយ សម្រាប់អ្នករាជការ​មានភាពពិសេស​ដោយឡែក។

១ ប្រសិន​បើនិយាយអំពីអំណាច​និងជោគជ័យ សត្វដំរីមួយ​នៅលើតុជាថាមពល​ដ៏ធំមួយ។ សត្វដំរី ដែលច្នៃ​ពី​ប្រាក់ឬលោហធាតុផ្សេងទៀត នាំមកនូវ​ថាមពល​វិជ្ជមាន​នៃភាពរឹងមំា​ថ្កុំថ្កើង ជា​ស្តេចលើសត្វព្រៃនានា។​ការប្រើរូបដំរីជា​គជ់​ឬសិលា​មានតម្លៃផ្សេងៗ​ត្រូវបាន​ហាមឃាត់​ព្រោះ វត្ថុនោះ​សម្រាប់តែ​អ្នករកស៊ីផ្នែក​សំណង់​និងអចលនាៈទ្រព្យ​។

២ ប្រសិននិយាយអំពី​មន្តសម្តីនិង​ប្រជាប្រិយភាព សត្វក្ងោកឬហង្ស​ជាថាមពល​ដ៏មហិមា។ យើង​អាច​ដាក់រូប​គំនូរ​ហង្សក្រហមមួយ​នៅទិសខាងត្បូង​នៃបន្ទប់ធ្វើការ ឬ អាចជាហង្សឆ្លាក់ពីថ្មមានតម្លៃគ្រប់ប្រភេទ លើកលែងតែធ្វើពីលោហៈ ព្រោះ​លោហៈមិនអាច​ប៉ះភ្លើង​ហើយ​ហង្សនាំមកនូវ​ប្រជាប្រិយគឺជាហង្សអគ្គី។

៣ មេទ័ព​ម៉ឺនឆ្នាំ អណ្តើកខ្មៅ ជាថាមពល​នៃកម្លាំង​មិនចេះ​ចុះថយ គួរដាក់បែរ​ទៅរកទិសខាងជើង។ អណ្តើកខ្មៅអាចធ្វើឡើងពីស្ពាន់ឬ ឈើ​ដោយមាន​លាបពណ៌​ខ្មៅក្រឹបតែម្តង​។

រូបតំណាង​ថាមពល​វិជ្ជមាន​ទាំង​បី​ មិនអាច​ដាក់ជាមួយគ្នាបានទេ។​អ្នកអាចរើសមួយ​ក្នុងចំណោមនេះ​។​ជារៀង​រាល់ខែ​អ្នកគួរ​សម្អាត​ម្តង​ហើយ​និយាយថ្លែង​អំណរ​គុណ​ដល់ថាមពលនេះ​ធ្វើអារម្មណ៍​ដូចជា​វត្ថុមាន​ជីវិត​មួយ​ពេញទៅដោយ​ឥទ្ធិពល​ដែលកំពុង​តាម​ការពារ​អ្នក គ្រប់ពេលវេលា​គ្រប់​ទីកន្លែង។

រឿង​ដ៏លំបាកមួយ ដែល​អ្នកត្រូវ​ធ្វើ​នៅពេល​មាន​វត្ថុណាមួយ​ក្នុងចំណោម​បីខាងលើក្បែរ​ខ្លួន ​គឺ​ត្រូ​វតមការយាយី​ដល់​អ្នកដែលមាន​តួនាទី​ទាបជាង។

ការសន្តោសមាន​ច្រើនប៉ុណ្ណា អំណាច​បុណ្យ​សក្ត​អ្នកនឹងឡើងស្រឺតៗទៅតាម​នោះ។

សំណាង​ល្អ។



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114