BREAKING NEWS
Search

រូបភាព​ ដែល​គេ​ថា​ជា លោក Luhan បណ្តើរ​មិត្តស្រី​ថ្មីថ្មោង ទាំង​យប់​នោះ ជាការ​ពិត​ឬ​?

តារា​សម្ដែង និង​ជា​តារាចម្រៀង​ប្រុស​វ័យក្មេង មាន​រូបរាង​សង្ហា​មួយ​រូប ដែល​មហាជន​ស្គាល់​ថា ជា​អតីត​តារា​ចម្រៀង​ក្នុង​ក្រុម​តារា​ចម្រៀង​ប្រុស​កូរ៉េ EXO លោក Luhan ត្រូវ​បាន​ប្រភព​មិន​ច្បាស់លាស់​មួយ​ ផ្សព្វផ្សាយ​ថា តារា​ប្រុស​រូប​នេះ បាន​បណ្តើរ​មិត្តស្រី​របស់​ខ្លួន​ទាំងយប់ ដោយ​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក ទុកជា​ភស្តុតាង កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៧​នេះ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ព័ត៌មាន​ដែល​ចុះផ្សាយ​ដូចដែល​រៀបរាប់​ខាងលើ​នេះ គឺ​ត្រូវ​បាន​ក្រុមការងារ​របស់​តារា​ប្រុស​វ័យក្មេង​លោក Luhan ចេញមុខ​ធ្វើការ​បដិសេធ​ថា ជា​រឿង​មិន​ពិត​ ហើយ​បាន​អះអាង​ថា បុរស​ក្នុង​រូបភាព​នោះ មិនមែន​ជា​លោក Luhan នោះទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់ពី​ព័ត៌មាន​ច​ចាម​អារ៉ាម​បាន​ផ្សព្វផ្សាយ​ភ្លាម គេ​ក៏បាន​កត់សម្គាល់​ឃើញថា មាន​ភាព​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​យ៉ាង​ខ្លាំង ដោយមាន​អ្នកគាំទ្រ​បាន​ធ្វើការ​ចែកចាយ និង​សរសេរ​ពាក្យ​មិន​សមរម្យ នៅ​ពីក្រោម​ព័ត៌មាន​នោះ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114