លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ថ្ងៃនេះ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៨២​នាក់ រឹបអូស​សារធាតុ​ញៀន ៣៦,៤១​ក្រាម និង​៦៤​កញ្ចប់
BREAKING NEWS
Search

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ថ្ងៃនេះ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៨២​នាក់ រឹបអូស​សារធាតុ​ញៀន ៣៦,៤១​ក្រាម និង​៦៤​កញ្ចប់

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៨២​នាក់​(​ស្រី​៣​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៤៨​ករណី​ ទូទាំង​ប្រទេស ​នៅ​ថ្ងៃទី​០៥ ខែមិថុនា​នេះ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៨២​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៥០​នាក់ និង​ប្រើប្រាស់ ៣២​នាក់ ។

វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃទី​០៥ ខែមិថុនា រួមមាន មេ​តំ​ហ្វេ​តា​មីន​(ice) = ៣៦,០៧​ក្រាម​ក្រាម និង​៦៤​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(wy)=០,៣៤​ក្រាម
​លទ្ធផល​ខាងលើ ១២​អង្គភាព​បាន​ចូលរួម​បង្ក្រាប ៖
​នគរបាល : ១០​អង្គភាព​
១ / មន្ទីរ​៖ ជួញដូរ ៧​ករណី ឃាត់ ១០​នាក់ ប្រើប្រាស់ ៥​ករណី ឃាត់ ៨​នាក់ ចាប់យក​Ice ២,៥១​ក្រាម។
២ / បន្ទាយមានជ័យ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ១,១៩​ក្រាម​។
៣ / បាត​ដំបង​៖ ជួញដូរ ៣​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៥,៧៧​ក្រាម និង​Wy ០,៣៤​ក្រាម។
៤ / កំពង់ឆ្នាំង​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៨​កញ្ចប់​តូច​។​
៥ / កំពង់ស្ពឺ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៧៧​ក្រាម​។​
៦ / កណ្ដាល​៖ ជួញដូរ ៤​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ២,៨២​ក្រាម​។​
៧ / សៀមរាប​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១៦,០​ក្រាម​។​
៨ / ស្វាយរៀង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់​។​
៩ / ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១១​កញ្ចប់​តូច​។​
១០ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៦​ករណី ឃាត់ ១១​នាក់ ប្រើប្រាស់ ៦​ករណី ឃាត់ ១២​នាក់ ចាប់យក​Ice ៦​កញ្ចប់​តូច​។​

កងរាជអាវុធហត្ថ : ៣​អង្គភាព​
១ / ព្រៃវែង​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៤,៩៤​ក្រាម​។​

២ / ព្រះសីហនុ​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ២,០៧​ក្រាម​។​
៣ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៣៩​កញ្ចប់​តូច។

គួរ​រំលឹក​ថា លទ្ធផល​បង្ក្រាប​គ្រឿងញៀន​កាល​ពី​ថ្ងៃ​ទី០៤ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យ​ចំនួន​៤៥​នាក់​(​ស្រី​២​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២៥​ករណី​។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤៥​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣៥​នាក់ និង​ប្រើប្រាស់ ១០​នាក់៕
នាគព័ន្ធ
ប្រភព អគ្គស្នងការនគរបាលជាតិ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114