ព័ត៍មានទាន់​ហេតុការណ៏
Search

លុយពេញៗកាបូប ប្រសិនមាន​វត្ថុទំាងនេះ

ជនជាតិ​ឥណ្ឌា ដែលជាប្រជាជាតិមាន​ប្រវត្តិចំណាស់ជាងគេលើលោកនេះជឿថា ហុងស៊ុយ​លុយគង់ ត្រូវប្រើរបស់បីប្រភេទនេះ​ជាប់ក្នុងកាបូបលុយ។

១ គ្រាប់ស្រូវឬអង្ករ

ជនជាតិឥណ្ឌា​ភាគខាងត្បូង​ជឿថា អង្ករ​៩គ្រាប់ច្រក​ទុកជាប់ហោប៉ៅ​ជាលាភសំណាង​ពេញមួយជិវិត លុយមិនចេះដាច់អស់ចាស់​ចូលថ្មី​ ។​

២ សម្បកគ្រំសមុទ្រ

សម្បកសត្វសមុទ្រត្រូវបានគេនិយម​យកមកលាបថ្នាំពណ៌ តាំង​លម្អរនាំ​សំណាង​ឬ​ដាក់ជាប់ក្នុង​កាបូប​លុយ​ដើម្បី​ទាក់ទាញ​ប្រាក់ឥតព្រាង​ទុកឱ្យហូរចូល​មកជានិច្ច។

៣ កាក់បុរាណ

កាក់បុរាណគ្រប់ប្រភេទ​ត្រូវបានគេជឿថាបង្កប់មកនូវថាមពល​លុយ​ព្រោះ​វាបានចរាចរជាច្រើន​សតវត្សរ៍មកហើយ។ កាលណា​យើង​ទុកវាក្នុងកាបូបលុយ វានឹង​នាំមកនូវ​ចរាចមិនដាច់នៃ​ទឹកប្រាក់ដែល​ជាកម្មសិទ្ធិរបស់យើង។

៤ ត្បូងពណ៌លឿង

ពពួកត្បូងថ្មធម្មជាតិ​ណាក៏ដោយ​ដែលមាន​ពណ៌លឿងបង្កប់សរសៃមាស ត្រូវបានគេ​ជឿ​ថាជាថាមពលស្រូបទាញ​ដ៏ធំមួយ​ក្នុងការ​ប្រមូល​ទ្រព្យសម្បត្តិ។ ថាមពល​​មេឃដីភ្លើងខ្យល់​ត្រូវបាន​គេ​ជឿថា បាន​បង្កប់នូវអាថ៌កំបាំង​នៃទំនាក់ទំនង​គ្នាទៅវិញទៅមកជាមួយ​ជោគវាសនា​មនុស្ស​រស់ក្នុងផែនដី​ដូច្នេះ​ហើយ​បណ្តាត្បូង​ថ្ម​ដែលដុះចេញពីធម្មជាតិ​រមែងមានថាមពលណាមួយ​ជាសម្ងាត់​ទាក់ទងនិងគ្រប់ជីវិត​ដែលកំពុង​ដកដង្ហើម។



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114