លួច​ត្រាក់ទ័រ​បាន​២​ថ្ងៃ​ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ក្របួច​ជាប់
BREAKING NEWS
Search

លួច​ត្រាក់ទ័រ​បាន​២​ថ្ងៃ​ ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ក្របួច​ជាប់

បាត់ដំបង ៖ ដោយមាន​ការ​សម្របសម្រួល​នីតិវិធី ​ពី​លោក​នួន សាន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ​ជនសង្ស័យ​ម្នាក់​ ដែល​បាន​លួច​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​មួយ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​ហើយ​ ជា​មួយនឹង​វត្ថុតាង​ជា​ត្រាក់ទ័រ​មួយគ្រឿង​ ដែល​ជនសង្ស័យ​បាន​លួច​ផង​។

លោក​ឆាង វណ្ណ​ឆៃ​ អធិការ​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃទី​២៥​ ខែឧសភា ​ឆ្នាំ​២០២០​នេះ​នៅវេលា​ម៉ោង​១០​និង​៥៥​នាទី​ ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​នគរបាល​ក្រុង​បាត់ដំបង​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ​អេង គ​ន្ធា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​ចែង ​ឃុំអូរដំបង ​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​(​តំណាង​ក្រុមហ៊ុន​ហ្វូ​កា​ដា​ម៉ា​ស៊ីន​នើ​រី​)​ថា​ មាន​ករណី​អំពើ​លួច​(​ត្រាក់ទ័រ​)​ ស្ថិតនៅ​ក្រុមទី​០៨​ ភូមិ​សាលា​បាឡាត់​ សង្កាត់​អូរ​ម៉ា​ល​ ក្រុង​/​ខេត្តបាត់ដំបង​ ដែល​ត្រាក់ទ័រ​ត្រូវបាន​ចោរលួច​នោះ​ ពណ៌​ទឹកក្រូច​ ស៊េរី​ឆ្នាំ​២០១៥ ​លេខ​តួ​M7040D75589​ និង​លេខ​ម៉ា​ស៊ីន​V3307.8EW2521​។

លោក​បន្ត​ថា ​ក្រោយពី​ទទួល​ពាក្យបណ្ដឹង​ភ្លាម​កម្លាំង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ​ និល ​នី​ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាលា​បាឡាត់​ សង្កាត់​អូរ​ម៉ា​ល់​ ក្រុង​/​ខេត្តបាត់ដំបង ​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ដើ​ម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ​។

លោក​បន្ត​ថា ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​បាន​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​កាលពី​ថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ​២០២០​កន្លង​ទៅថ្មីៗ​នេះ​ នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ខ្លួន​(​ជនសង្ស័យ)​ ពិតជា​បាន​ចូល​លួច​ត្រាក់ទ័រ​របស់​ក្រុមហ៊ុន​ពិតប្រាកដ​មែន​។

ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ក៏បាន​រក​ឃើញ​និង​ដកហូត​ត្រាក់ទ័រ​ម៉ាក​KUBUTA​ចំនួន​០១​គ្រឿង​ ពណ៌​ទឹកក្រូច ​ស៊េរី​ឆ្នាំ​២០១៥ ​លេខ​តួ​M7040D75589​ លេខ​ម៉ា​ស៊ី​ន​V3307.8EW2521​ដែល​ជនរងគ្រោះ​បាន​ដាក់​ប្តឹង​ក្នុង​ពាក្យបណ្តឹង​ផងដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅតាម​នីតិវិធី​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
សៅ សារិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114