BREAKING NEWS
Search

លួច​ម៉ូតូ​ជិះ​គេចខ្លួន​ បាន​បន្តិច​ក៏​ត្រូវ​ជាប់អន្ទាក់​ទាំង​២​នាក់​

ភ្នំពេញ​ ៖ ​ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ ​ធ្វើការ​ស្រាវ​ជ្រាវ​​ចាប់ខ្លួននៅ​ខណ្ឌ​ទួលគោក​  ​ក្រោយ​ពេល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ ១​គ្រឿង​រួចហើយ​តែ​គេច​មិន​រួច​។​

សមត្ថកិច្ច​ផ្នែក​ជំនាញ​នៃ​អធិការ​នគរបាល​ ខណ្ឌ​ដូនពេញ ​បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​នៃ​ការស្រាវជ្រាវ​ឈាន​ដល់​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​លួច (​ម៉ូតូ​ម៉ាក​Honda scoops-i)​នោះ​គឺ​​ដោយ​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​នៃ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ សហ​ការជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ទួលគោក បាន​បើក​ការស្រាវជ្រាវ ចំពោះ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស គ្រប់​ប្រភេទ។ ជាក់​ស្តែង​នៅ​ថ្ងៃ​ទី​១៤ ​ខែមេសា ឆ្នាំ​២០២០ វ​វេលា​ម៉ោង​១៦​និង​នាទី ក្រោយពី​កំណត់​បាន​មុខសញ្ញា នឹង​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​រួចមក សមត្ថកិច្ច​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចំពោះ​មុខ​សញ្ញា ដែល​បាន​ធ្វើ​សកម្មភាព​លួច (​ម៉ូតូ​ម៉ាក​Honda scoopy-I) ស្ថិតនៅ​ចំណុច មុខ​ក្រុមហ៊ុន​កាណុង ផ្ទះ​លេខ​៨១ ផ្លូវ​៦៣ កែង​១៥៨ ភូមិ​០៩ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ​។​

​ជនសង្ស័យ​ចំនួន​០២​នាក់​ដែល​ឃាត់ខ្លួន​នោះ ១.ឈ្មោះ ទេព បូរ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ក្នុង​វត្ត​កោះ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ (​ឃាត់ខ្លួន​)​ ទី២.​ឈ្មោះ ផាន សុខ​ខេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ ផ្ទះ​លេខ​១៨៥ ផ្លូវ​បេតុង ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ (​ឃាត់ខ្លួន​)​។​ ចំណែក​វត្ថុតាង​ចាប់​យក មាន​ម៉ូតូ​ម៉ាក​Honda scoops-i ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1HM8295។​

ជនរងគ្រោះ​ឈ្មោះ ស៊ុន ម៉ា​នុត ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន កាណុង​អុក​ទិច ស្នាក់​នៅផ្ទះ​លេខ​២១៩​ឈ ផ្លូវលំ ភូមិ​បុរី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គឺ​ជនរងគ្រោះ​បាន​ ជិះ​ម៉ូតូ​របស់​ខ្លួន​ទៅ​ឈប់​ចត ​នៅ​ខាងមុខ​ក្រុមហ៊ុន​ដោយ​ចាក់សោ​ត្រឹមត្រូវ​ ពេល​ដែល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​រក​មិន​ឃើញ​ ពេលនោះជនរងគ្រោះ​ក៏បាន​ប្ដឹង​កម្លាំង​មូលដ្ឋាន​។​

បន្ទាប់មក​កម្លាំង​មូលដ្ឋាន​ក៏បាន​បើក​ការស្រាវជ្រាវ​ឈាន​ដល់​ការ​ឃើញ​ជនសង្ស័យ​នៅ​ចំណុច​មូលដ្ឋាន​ខណ្ឌ​ទួលគោក​ ក៏​សហការ​ជាមួយ​អធិការ​ខណ្ឌ​ទួលគោក​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់​នោះ​បាន​តែម្ដង​។​

ចំពោះ​មុខ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពុង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ នឹង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​និង​បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕
អត្ថបទ៖ ​រស្មី​

ចុចអាន៖ នគរបាល​ខេត្ត​កំពង់ចាម​ឃាត់​ជនសង្ស័យ​២​នាក់​ពាន់​ព័ន្ធ​ករណី​គ្រឿងញៀន