BREAKING NEWS
Search

លោកអភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងចុះកើបដីខ្សាច់តាមលូអមសង្ខាងផ្លូវជាតិលេខ១

ភ្នំពេញខណៈពេលថ្ងៃសម្រាកការងាររបស់មន្ត្រីរាជការខុសប្លែកតែអាជ្ញាធរខណ្ឌច្បារអំពៅបានចុះធ្វើពលកម្មក្នុងមូលដ្ឋានដើម្បីថែរក្សាបរិស្ថានកុំឲ្យមានជំងឺដង្កាត់កើតមានដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងនៅថ្ងៃទី១៥ខែសីហានេះលោកចេងមុនីរ៉ាអភិបាលនៃគណះអភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះស្តាដីខ្សាច់តាមប្រពន្ធ័លូអមសង្ខាងផ្លូវជាតិលេខ១ចាប់ពីគល់ស្ពានព្រះមុនីវង្សថ្មីចាស់រហូតដល់ព្រំប្រទល់ស្រុកកៀនស្វាយខេត្តកណ្តាល។

លោកចេងមុនីរ៉ាបានមានប្រសាសន៍ថា

កន្លងមកយើងបានលៀងសំអាតលើទ្រូងផ្លូវប៉ុន្តែក្រោយមកកាកសំណល់សំរាមក៏ដូចជាដីខ្សាច់បានធ្លាក់ចូលទៅក្នុងលូស្ថិតនៅសង្ខាងផ្លូវដែលបង្កឲ្យស្ទះទឹកនៅពេលមានភ្លៀងធ្លាក់ខ្លាំងនាំឲ្យលិចលង់ផ្លូវទៀតផង។

បន្ទាប់ពីកម្លាំងអាជ្ញាធរចុះកើបសំរាមនិងដីខ្សាច់ចេញពីប្រពន្ធ័លូឃើញថាទឹកបានហូចុះទៅលូមេធំយ៉ងលឿនលែងលិចផ្លូវទៀតហើយ។

លោកចេងមុនីរ៉ាបានបញ្ជាក់ថាលោកនិងចាត់ឲ្យកម្លាំងចំរុះតាមឃ្លាំចាប់រថយន្តដឹកដីដែលបង្កឲ្យជ្រុះលើផ្លូវយកមកផាកពិន័យដើម្បីឲ្យពួកគេរៀងចាលនិងដាក់គំរបគ្រប់កុំឲ្យដីត្រូវខ្យល់បុើងជ្រុះលើផ្លូវ។

ក្នុងនោះលោកអភិបាលខណ្ឌបានផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងអាជ្ញាធរដែលចុះធ្វើអនាម័យដើម្បីឲ្យពួកគាត់មានកម្លាំងធ្វើពលកម្មស្តាសំរាមនិងដីឲ្យអស់ពីលូ៕

នរា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114