ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា​ចុះ​ពិនិត្យ​កម្លាំង ត្រៀម​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ខេត្តសៀមរាប

សៀមរាប​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ប្រធាន​បញ្ជាការ​ប្រចាំ​ទិស​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ​កម្លាំង ត្រៀម​រៀបចំ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តសៀមរាប​។

ក្នុង​នោះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម អមដំណើរ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការដ្ឋាន​នគរបាល​ខេត្ត​, លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​, មេបញ្ជាការ​សឹក​រង​ខេត្ត​, ស្នងការ​រង​បញ្ជា​ការរង​អាវុធហត្ថ​ខេត្ត បញ្ជា​ការ​រង​សឹក​រង​ខេត្ត ជាច្រើនរូប​ទៀតផង​ដែរ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា បាន​ពាំនាំ​ថវិកា និង​គ្រឿង​ឧ​ភោគ​បរិភោគ របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ឧបត្ថម្ភ​ដល់​កម្លាំង ដែល​បាន​ជើង​តាម​គោលដៅ ដូចជា​គោលដៅ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ដែល​មាន​កម្លាំង​ស្នងការ ខេត្ត​២០០​នាក់ ជូន​ថវិកា​៤​លាន​រៀល​។ កម្លាំង​នគរបាល​អន្តោប្រវេសន៍​៣០​នាក់ ថវិកា​១.៥០​លាន​រៀល​។

ទ័ពអាកាស​២០​នាក់ ថវិកា​១.៥០​លាន​រៀល​។ អាវុធហត្ថ​៣០​នាក់ ថវិកា​១.៥០​លាន​រៀល​។​អាកាសយានិក​៦​នាក់ ថវិកា​៧​លាន​រៀល​។​បន្ថែម​ពីលើ​នោះ គឺមាន​ឧបត្ថម្ភ​រួម​ទឹក​សុទ្ធ​៥០​កេស​, ទឹកក្រូច​៣០​កេស​។​ ក្នុង​នោះ កម្លាំង​ប្រតិបត្តិ​សឹក​រង​ខេត្ត មាន​កម្លាំង​២០០​នាក់ ផ្ដល់​ថវិកា​៤​លាន​រៀល និង​មេបញ្ជាការ​២​លាន​រៀល​, ត្រីខ​៥​កេស​ធំ​, ទឹក​ស៊ីវ​១៥​យួរ​, ទឹកត្រី​១៥​យួរ​។ កងកម្លាំង​យោធភូមិភាគ​៤ មាន​កម្លាំង​២០០​នាក់ ជូន​ថវិកា​៤​លាន​រៀល​, កង​វរៈ​ស៊ើបការណ៍​៣០​នាក់ ជូន​ថវិកា​១​លាន​រៀល​, ត្រីខ​៥​កេស​ធំ​, ទឹកស៊ីអ៊ីវ​១៥​យួរ​, ទឹកត្រី​១៥​យួរ​។

កងពល​ថ្មើរជើង​លេខ​៤១ មាន​កម្លាំង​ប្រចាំការ​៥០០​នាក់ បាន​ជូន​ថវិកា​៥​លាន​រៀល​, ត្រីខ​៧​កេស​ធំ​, ទឹកស៊ីអ៊ីវ​១៥​យួរ​, ទឹកត្រី​១៥​យួរ​។ កងពលតូច​អ​ន្តា​គម​ន៍​លេខ​២ មាន​កម្លាំង​ប្រចាំការ​៥០០​នាក់ ផ្ដល់ជូន​ថវិកា ៥​លាន​រៀល​, ត្រីខ​១០​កេស​ធំ​, ទឹកស៊ីអ៊ីវ​២០​យួរ​, ទឹកត្រី​២០​យួរ ដែល​សរុប​ថវិកា​៣៦.៥០​លាន​រៀល​, ត្រីខ​២៧​កេស​, ទឹកស៊ីអ៊ីវ​៦៥​កេស​, ទឹកត្រី​៦៥​កេស​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114