BREAKING NEWS
Search

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ៖ មន្ត្រី​អាវុធហត្ថ​ណា​បើ​នៅ​ប្រើប្រាស់​រថយន្ត​ស្លាក​លេខ ខ.ម ក្លែងក្លាយ​ត្រូវ​អនុវត្ត​​ច្បាប់​មិន​លើកលែង

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានប្រកាសថា មន្ត្រី​អាវុធហត្ថ​ណា​ក៏ដោយ​បើ​មាននៅ​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ ខ ម ក្លែងក្លាយ​ដាច់ខាត​ត្រូវ​អនុវត្តតាម​វិធានការ​ច្បាប់​មិន​លើកលែង​ឡើយ​បើ​រកឃើញ​ជាក់ស្ដែង​នោះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​ថ្មីៗ​នេះ​ដែល​មាន​ផែនការ​ជា​ចម្បង​គឺ បន្ត​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ជាធំ​ពិសេស​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​កន្លងមក​ដែល​បាន​ខកខាន​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នោះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា មហាជន​ទូទៅ​ក៏​ដូច​អ្នកដំណើរ​ពិសេស​អ្នក​រស់​នៅ​ភ្នំពេញ​បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​ដូច​ភ្លៀងរលឹម​របស់​កម្លាំង​អាវុធហត្ថ​រាជធានី​ដែល​បាន​នឹង​កំពុង​តែបន្ត​ចាត់​វិធានការណ៍​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ពាក់​ស្លាក​លេខ ខ ម សេះ​ហោះ​ដែល​កំពុង​ធ្វើចរាចរ​យ៉ាង​អានាធិបតេយ្យ​តាម​ដងផ្លូវ​នៅ​រាជធានី​ភ្នំពេញ​ពិសេស​ក្រុម​ឡាន​ដឹកទំនិញ​ឡាន​ដឹក​ដី​ដឹក​ថ្ម​ដឹក​ខ្សាច់​ពាក់​ស្លាក​លេខ ខ ម លោតឆ័ត្រ​នោះ​តែម្ដង​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ក្រសួង​ការពារជាតិ​។

ការ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​ពី​សំណាក់​កម្លាំង​កង​យានយន្ត នៃ​មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​អនុវត្តន៍​ការងារ ត្រួតពិនិត្យ​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ​ក្លែងក្លាយ​, ប័ណ្ណបើកបរ ខេមរភូមិន្ទ​, បក​កញ្ចក់​ខ្មៅ ,​អាវុធជាតិផ្ទុះ​, វិទ្យុទាក់ទង​, និង​បក​កញ្ចក់​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​ក្នុង​សង្កាត់​កំបូល​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ជា​រៀងរាល់ថ្ងៃ​។

​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៥ សីហា​ថា សកម្មភាព​កម្លាំង​កង យានយន្ត នៃ មន្ទីរ សម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​អនុវត្តន៍ ត្រួតពិនិត្យ អាវុធជាតិ​ផ្ទុះ ផង​និង រថយន្ត​ដែល​បំពាក់​ស្លាក លេខ ខេមរភូមិន្ទ​ក្លែងក្លាយ ពិសេស​ឡាន​ដឹក​ដី​តែម្ដង មិនដឹង​គេ​អាង​អី​បាន​ហ៊ាន​ប្រើ​ស្លា​កខ ម មករក​ស៊ី​ឯកជន​ខ្លួនឯង​ទៅវិញ​ហើយ​ឡាន​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ខ្លះ​ពាក់​ស្លាក​លេខ​សេះ​ហោះ​ទៀត​។ រថយន្ត​ប្រភេទ​នេះ​ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​តាម​បទបញ្ជា​ដ៏​ម៉ឺង​ម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ដែល​បាន​បន្ត​អនុវត្តន៍​នៅ​ជាយក្រុង ពិសេស​ផ្លូវជាតិ​លេខ​៤ នៅ​កំបូល​មុខ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល​។

មន្ត្រី​ដដែល​បាន​បន្តថា​កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ត្រួតពិនិត្យ​សុខភាព វាស់​កំដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំ​ដើម្បី បង្កា ទប់ស្កាត់ និង​ជៀស​ផុតពី​ជំងឺឆ្លង covid- 19 និង​ជំងឺ​ក្រុន​ឈិ​ក​។

ក្រៅពី​អនុវត្ត​វិធានការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​រថយន្ត​ពាក់​ស្លាក​លេខ ខ ម ក្លែងក្លាយ​មក​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោក​ពី​ព្រលឹម រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ។ ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤​នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​នៅ​លើ​ដងផ្លូវ និង​ទាំង​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន​នា​ពេល​រាត្រី ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ​ក្នុង​ទឹកចិត្ត​ស្មោះត្រង់​បំផុត៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114