BREAKING NEWS
Search

លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង​ ៖ កម្លាំង​អាវុធហត្ថ​ត្រៀម​នូវ​មធ្យោបាយ​សម្ភារៈ បំពេញបេសកកម្ម​ជាប់​ជាប្រចាំ​សម្រាប់​ឈប់សម្រាក​ជំនួស​បុណ្យចូលឆ្នាំ

ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ព្រឹក​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០២០​ថា ជានិច្ចកាល កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ម្ចាស់ការ​ទទួលខុសត្រូវ ត្រៀមលក្ខណៈ​ជាស្រេច​ទាំង​កម្លាំង​ប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បី​ទុក​ប្រើប្រាស់​ពេល​មាន​ហេតុ​ការចាំបាច់​ជាយថាហេតុ​ផ្សេងៗ ក៏ដូចជា​ចេញ​បំពេញបេសកកម្ម​តាម​បទបញ្ជា​ថ្នាក់លើ​ពិសេស​ត្រៀម​នូវ​មធ្យោបាយ​សម្ភារៈ បំពេញបេសកកម្ម​ជាប់​ជាប្រចាំ​សម្រាប់​ឈប់សម្រាក​ជំនួស​បុណ្យ​ចូលឆ្នាំថ្មី​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​តែម្តង​។

មន្ត្រីជាន់ខ្ពស់​របស់​ក​ង​រាជ​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​មុន​នេះ​បន្តិច​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​និង​ការណែនាំ​ចង្អុលបង្ហាញ ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​បទបញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​រ័ត្ន ស្រ៊ាង រួចមក ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​បាន​ត្រៀមលក្ខណៈ​ជាស្រេច​ទាំង​កម្លាំង​ប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បី​ទុក​ប្រើប្រាស់​ពេល​មាន​ហេតុ​ការចាំបាច់​ជាយថាហេតុ​ផ្សេងៗ ក៏ដូចជា​ចេញ​បំពេញបេសកកម្ម​តាម​បទបញ្ជា​ថ្នាក់លើ​ពិសេស​ត្រៀម​នូវ​មធ្យោបាយ​សម្ភារៈ បំពេញបេសកកម្ម​ជាប់​ជាប្រចាំ​សម្រាប់​ថ្ងៃ​ឈប់សម្រាក​ជំនួស​បុណ្យចូលឆ្នាំថ្មី​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

ប្រភព​បាន​បន្ត​ថា កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្ត​ចេញ​រថយន្ត​ដឹកជញ្ជូន និង រថយន្ត​បម្រើ​ប្រតិបត្តិការ របស់ខ្លួន រត់​លើផ្លូវ ដូច​សព្វមួយដង ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រឺ​ដាស់​ម៉ាស៊ីន សាក​អាគុយ និង ពង្រឹង​ដៃចង្កូត ជាច្រើន​គ្រឿង ប្រកបដោយ​សណ្តាប់​ធ្នាប់​ដើម្បី​ទទួល​នូវ​ផែនការ​របស់​ថ្នាក់ដឹកនាំ​ពិសេស​បម្រើ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ក្នុងនាម​មន្ត្រី​បំរើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់​មិន​ថា​យប់​ថ្ងៃ​៕
វិមាន

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114