លោក​ ង៉ោ​ម៉េង​ជ្រួ​ន ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ស្តី​ពី​ការអនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​ថ្នាក់ក្រោម​ជាតិ

បន្ទាយមានជ័យ ៖ ឆ្នាំ​២០២០​នេះ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារាចរ​ស្តី​ពី​ការអនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ សម្រាប់ ស្រុក ក្រុង ឃុំ សង្កាត់​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដោយមាន​ការចូលរួម​លោក​ ង៉ោ​ម៉េង ​ជ្រួ​ន​ អភិបាលរង​ខេត្ត តំណាង​លោក​ អុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​បឹង​គឹម​សឹង ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថ​ខេត្ត មន្ត្រី​ស្រុក ក្រុង មេឃុំ​សង្កាត់​មាន​ចំនួន ១៨៣​នាក់​នៅ​សាល​ប្រជុំ​សាលាខេត្ត​។​

ក្នុង​កិច្ចប្រជុំ​នោះ​លោក​ បឹង​គឹម​សឹង ​បាន​មានប្រសាសន៍ថា​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នប​/​រកម​/០២៥ ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩​ដើម្បី​អនុវត្ត​ច្បាប់​នេះ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​លេខ​២៣៩ អនក្រ​/.​បក ចុះ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ ២០១៩ ស្ដីពី​ការបែងចែក​ឥណទាន​ចំណូល​ថវិកា​ថ្នាក់​ជាតិ​តាម​ជំពូក​នៃ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ និង​អនុក្រឹត្យ​លេខ ២៤០ អនក្រ .​បក ចុះ​ថ្ងៃទី​២៧ ខែធ្នូ​ឆ្នាំ ២០១៩​ស្ដីពី​ការបែងចែក​ឥណទាន​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​តាម​ជំពូក​នៃ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​ដើម្បី​ឲ្យ​ការអនុវត្ត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ មានដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព នឹង​សម្រេច​បាន​តាម​គោលដៅ​ក្រសួង​ហិរញ្ញវត្ថុ​និង​ហិរញ្ញវត្ថុ​សូម​ធ្វើការ​ណែនាំ​អំពី​ការអនុវត្ត​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​សម្រាប់​ឆ្នាំ​២០២០​នេះ​។

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​ដើម​ត្រីមាស​ទី​១​ក្រសួង​ហិរញ្ញវត្ថុ​បាន​បោះផ្សាយ​អាណត្តិ​បើកប្រាក់​ឧបត្ថម្ភ​ជូន​រដ្ឋ​បាល​ខេត្ត​ដោយ​មិន​ចាំបាច់​ មានការ​ស្នើ​សុំ​នោះ​ទេ​ដោយឡែក សម្រាប់​ត្រីមាស​ទី​២ .៣ និង​ទី​៤ រដ្ឋ​បាល​ខេត្ត​ត្រូវ​រៀបចំ​ស្នើ​សុំ​ថវិកា​ឧបត្ថម្ភ​តុល្យភាព​ពី​ថវិកាជាតិ​មកដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​សប្ដាហ៍​ទី​១​ដើមខែ​ចុង​ត្រីមាស​មុន​និង​សំណើ​ស្នើសុំ​នេះ​ត្រូវ​មកដល់​ក្រសួង​ហិរញ្ញវត្ថុ​និង​ហិរញ្ញវត្ថុ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១៥​ ដើមខែ​ត្រីមាស​នីមួយៗ​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​ដូច​ខាង​ក្រោម​១​របាយការណ៍​ការអនុវត្ត​ចំណូល​ចំណាយ​ជាក់​ស្តែង​ដូច​មាន​គំរូ​តារាង​ឧបសម្ពន្ធ​ក​១ និង​ទី​២​របាយការណ៍​ប៉ាន់ស្មាន​ចំណូល​សម្រាប់​ត្រីមាស​បន្ទាប់​ដែល​មាន​ការបែងចែក​តា​ម​ខែ​នីមួយៗ​ ដោយ​ផ្អែកលើ​របាយការណ៍​ប៉ាន់ស្មាន​ចំណូល​របស់​សាខា​ពន្ធដារ​បស់​សាខា​ពន្ធដារ​ខេត្ត​និង​ឯកសារ​គាំទ្រ​នានា​ដូច​មាន​គំរូ​ឧបសម្ពន្ធ​ខ​២​និង​ទី​៣ របាយការណ៍​អនុវត្ត​ចំណាយ​ជាក់ស្ដែង​ដូច​មាន​គំរូ​ត្រា​ឧបត្ថម្ភ​ឧបសម្ពន្ធ​ទី ក​២​និង​ទី​៤​លិខិតសន្យា​ចំណាយ​ថវិកា​សាលា​ក​ប័ត្រ​ចំណាយ​និង​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​អាណត្តិ​បើកប្រាក់​អាប័ទ​បាន​ចុះ​ហត្ថា​លេខា​រួច​និង​ទី​៥​របាយការណ៍​ប៉ាន់ស្មាន​ចំណាយ​សម្រាប់​ត្រីមាស​បន្ទាប់​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ឯកសារ​លទ្ធកម្ម​សាធារណ​ដែល​ពាក់ព័ន្ធ​ដល់​ការ​ទូទាត់​ដូច​មាន​គំរូ​តារាង​ឧបសម្ពន្ធ​ខ​២​ស្រាប់​។​ក្នុង​កិច្ចប្រជុំ​នោះ លឹម​ប៊ុន ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​សារាចរ​ណែនាំ​ការអនុវត្ត​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០២០​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ផង​ដែរ​។ ​ក្នុង​នោះ​លោក​ ង៉ោ​ម៉េង​ជ្រួ​ន​ បាន​លើក​យក​អ្វី​ជា​ពន្ធអាករ​ពន្ធ​មក​ពិភាក្សា​ដល់​មន្ត្រី​ដែល​មាន​មុខ​នៅ​ក្នុង​អង្គប្រជុំ​នោះ​ថា​ពន្ធអាករ​គេ​សំដៅ​ទៅ​បន្ទុក​របស់​ប្រជាជន​ចំពោះ​រដ្ឋ​អ្នកមាន​ចំណូល ដើម្បី​កៀរគរ​រក​ចំណូល​ចូល​ថវិកាជាតិ​សម្រាប់​ចំណាយ​សាធារណៈ​ទូទៅ​ហើយ​ការ​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​ផង​ដែរ​។​

លោក​ ង៉ោ​ម៉េង​ជ្រួ​ន ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​អាជីវករ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងអស់​ត្រូវ​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ក្នុង​រយៈពេល​១៥​ថ្ងៃក្រោយ​អាជីវករ​នោះ​ផ្តើម​ធ្វើ​សកម្មភាព​សេដ្ឋកិច្ច​សហគ្រាស​តូច និង​មធ្យម ទើប​និង​បង្កើត​ថ្មី​ត្រូវ​តែ​ទៅ​ចុះបញ្ជី​ពន្ធដារ​ឆ្នាំ​២០២០​នេះ​ឲ្យ​បាន​គ្រប់គ្នា និង​ត្រូវ​បាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​និង​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល​និង​ពន្ធ​អប្បបរមា​រយៈ​២​ឆ្នាំ​ផង​ដែរ​។ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​សហគ្រាស​ធុន​តូច គឺជា​អា​ជី​កម្ម​គ្រប់​ប្រភេទ​ដែល​មាន​ផលរបរ​ប្រចាំ​ឆ្នាំ​ចាប់ពី​២៥០​លាន​រៀល​ដល់​ទៅ​៧០០​លាន​រៀល សហគ្រាស​ធុន​មធ្យម​គឺជា​អាជីវកម្ម​គ្រប់​ប្រ​ទ​ភេទ​ដែល​មាន​ផលរបរ​ប្រចាំ​ឆ្នាំ​លើស​ពី​៧០០​លាន​រៀល​ដល់​២.០០០​លាន​រៀល​៕

 

អត្ថបទ៖ គង្គា​