BREAKING NEWS
Search

លោក កែន ស​ត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

កែប ៖ កាលពី​រសៀល​ថ្ងៃ​អង្គារ ៣​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ ដោយ​កិច្ចប្រជុំ​នេះ ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កែន ស​ត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មានការ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់​ព័ន្ធ​ចំណុះ​ក្នុង​រដ្ឋបាល​ខេត្ត​ជា​ច្រើន​រូប​។​

​កិច្ចប្រជុំ​នេះ ​ត្រូវបាន​លើក​យក​នូវ​របៀប​វារៈ​សំខាន់​ចំនួន​៣​រួមមាន ​៖
១-​ឆ្លង​សេចក្ដីព្រាង​របាយការណ៍​ប្រចាំ​ខែ​មករា ​ឆ្នាំ​២០២០ និង​ ទិសដៅ​អនុវត្ត​ខែ​បន្ទាប់
២-​ពិនិត្យ​សេចក្ដីព្រាង​សេចក្តី​សម្រេច ​ស្តីពី​កា​រ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ខេត្ត​ឆ្នាំ​២០២០
៣-​បញ្ហា​ផ្សេងៗ​។​

​ក្នុង​កិច្ចប្រជុំ លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ក៏បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ទាំងអស់ ដែល​កន្លងមក​បាន​អនុវត្ត​ការងារ​បាន​ជោគ​ជ័យ​យ៉ាង​គាប់ប្រសើរ​ និង​បាន​ឆាប់រហ័ស​។​

​លោក​អភិបាលខេត្ត ក៏បាន​ជំរុញ​បន្ថែម​ដល់​មន្ត្រី​គ្រប់​អង្គភាព​ក្នុង​ខេត្ត ពិសេស​អង្គភាព​ពាក់ព័ន្ធ​ ត្រូវ​ចេះ​សហការគ្នា​អនុវត្ត​កិច្ច​ការដែល​នៅ​សេសសល់​បន្ត​ទៀត ដើម្បី​ជួយ​កែលំអ​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ឲ្យ​កាន់តែ​ស្រស់បំព្រង​ថែមទៀត​៕


អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114