BREAKING NEWS
Search

លោក លីវ ផេង ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​ក្រឡាហោម ស ខេង ចុះ​ពិនិត្យ​មាត់​ធ្មេញ​ជូន​ពលរដ្ឋ​

ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី០៨ ខែ​មករា ឆ្នាំ​២០១៧​នេះ​ លោក លីវ​ ផេង​ អនុ​ប្រធាន​នាយកដ្ឋាន​សុខាភិ​បាល​ នៃ​ក្រសួងសុខាភិបាល​ និង​លោក​វេជ្ជបណ្ឌិត អ៊ឹម សុភ​ត្តិ ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​សម្ដេច​ក្រឡាហោម ស ខេង ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ មាត់ ធ្មេញ និង​ជំងឺ​ភ្នែក ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ព្រៃ​កន្លោង ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​ ដោយ​មិន​គិតថ្លៃ។​

លោក លីវ ផេង បាន​បញ្ជាក់​ថា ​ក្រុមការងារ​របស់​លោក បាន​ខិតខំ​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ភ្នែក​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ គឺ​នៅក្នុង​ឃុំ​ព្រៃ​កន្លោង​ទាំងមូល។

ការចុះពិនិត្យ​នេះ​ គឺមាន​ការចង្អុលបង្ហាញ​ពី​សម្ដេច​ក្រឡាហោម ស ខេង ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ព្រោះ​សម្ដេច​មើល​ឃើញ​ពី​ភាព​លំបាក​របស់​ពលរដ្ឋ ដែល​ឈឺធ្មេញ ​ឈឺ​ភ្នែក​ ទាំង​មាន​លទ្ធភាព​ព្យាបាល​ និង​មិន​មាន​លទ្ធភាព​ព្យាបាល ​ទើប​សម្ដេច​ចាត់​លោក ឲ្យ​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​ចុះ​ពិនិត្យ​ និង​ព្យាបាល​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ។

​ក្នុងនោះដែរ ​លោក​ ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី សម្ដេច និង​ណែនាំ​ដល់​ពលរដ្ឋ​ឲ្យ​ចេះ​ថែរក្សា​ខ្លួន​ ញុំា​ស្អាត​ ហូប​ស្អាត​ អនាម័យ​ និង​ថែរក្សា​ខ្លួន​ដុះ​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ ​និង​ទៀងទាត់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114