BREAKING NEWS
Search

លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​កាត់​ខ្សែបូ​បើក​ដំណើរការ​សាខា​ថ្មី​របស់ ក្រុមហ៊ុន​សាម​សុង​

​ភ្នំពេញ​ ៖ ​ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​ នៃ​តម្រូវការ​ប្រើប្រាស់​ផលិតផល​អេឡិចត្រូនិក​នៅក្នុងទីផ្សារ​ប្រទេស​កម្ពុជា, ​ ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុ​ជា នា​ព្រឹកថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ ​បាន​បើក​ដំណើរការ​ជា​ផ្លូវ​នូវ​សាខា​ហាង​ទំនើប​ថ្មី​មួយកន្លែង​ទៀតនៅរាជធានី​ភ្នំពេញ​។ ពិធី​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​របស់​លោក ហ៊ុន ម៉ា​ណែ​ត និង​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុងអេឡិចត្រូនិក ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេទុង។
បើតាម​ការលើកឡើងរ​ប​ស់លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុងអេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់ថា នេះ​គឺជា​ហាង​ទំនើប​សាម​សុង​ទី​៦ នៅ​ភ្នំពេញ ឬ​ជា​ហាង​ទំនើប​សាម​សុង​ទី​១០ ​សម្រាប់​ទូទាំងប្រទេស ​ដែល​ដាក់លក់​ផលិតផល​អេឡិចត្រូនិក ជាមួយនឹង​ការធានា​ពី​ក្រុមហ៊ុន​សាម​សុង បន្ថែម​លើ​ការគាំទ្រ​ពី​សំណាក់​ហាង​លក់រាយ​របស់​អាជីវក​ររាប់ពាន់ ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់ផលិតផល​សាម​សុង​របស់​យើង​រហូត​រៀងមក​។
លោក Seungho Choi បាន​បន្តថា ​ពិធី​បើកសម្ពោធ​ហាង​ទំនើប​សាខា​ថ្មី​នេះ គឺ​បង្ហាញ​ពី​ការកើនឡើងនៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​បង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន ក្រោមការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។​ ដើម្បី​តបស្នង​ទៅដល់​កម្ពុជា​វិញ ក្រុមហ៊ុន​សាមសុង​ថៃអេឡិចត្រូនិកសាខា​កម្ពុជា តែងតែ​គិតគូរ​យ៉ាង​ម៉ត់ចត់​អំពី​ផលប្រយោជន៍​ទូទៅ​របស់គ្រប់ភាគី​ទាំងអស់​រួមមាន អ្នកប្រើប្រាស់ អាជីវករ​លក់រាយ និង ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។

មានប្រសាសន៍​នា​ក្នុងឱកាស​នេះដែរ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ​ខ្ញុំ​សូម​ធ្វើការកោតសរសើរ​ និង​ ជំរុញ​ទឹកចិត្ត​ចំពោះ​ការតាំង​ចិត្ត​ និង​ ការខិតខំ​ប្រឹងប្រែង​រប​ស់​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន ព្រមទាំង​ភាគី​ដៃគូ​សហ​អាជីវកម្ម​ទាំងអស់ ដែល​បាន​ចូលរួម​មួយផ្នែកផងដែរ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងនាម​វិស័យ​ឯកជន តាមរយៈ​ការផ្គត់ផ្គង់​លើ​តម្រូវការប្រើប្រាស់​នូវ​គ្រឿង​អេឡិចត្រូនិក និង ​ការផ្តល់​សេវាកម្ម​នានា ស្របតាម​ទំនើបកម្ម​របស់ពិភពលោក​។
លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​បន្ថែមថា បើ​គិតពី​ចំនួន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា បានកើនឡើង​គួរ​ឲ្យ​កត់សំគាល់​ប្រមាណ​ជាង​ ៣២​ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ​២០១០​ រហូត​ជាង​៦​លាន​នាក់ក្នុង​ឆ្នាំ​ ២០១៥ កន្លងទៅ​ ដែល​បាន​ស្ថិតក្នុង​កម្រិត​ ២៥​ ភាគរយ​ បើទោះបី​នៅ​មាន​កម្រិត​ទាប​ធៀប​ទៅ​នឹង​អត្រា ​៤២​ ភាគរយ នៃ​ការប្រើប្រាស់អ៊ីនធឺណិត​ទូទាំង​ពិភពលោក​ក៏ដោយ ប៉ុន្តែតាមរយៈ​កំណើន​នេះ ពិតជា​បាន​បង្ហាញថា កម្ពុជា​កំពុងផ្តល់​សក្តានុពល​ដ​ល់​វិនិ​យោគគិនឯកជន​ផងដែរ​លើ​វិស័យនេះ​៕ 

 ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114