BREAKING NEWS
Search

លោក ​ម៉ែន​ វិបុល ​អញ្ជើញ​បញ្ចុះ​បឋម​សិលា​ កសាង​អគារ​សាលា​គរុកោសល្យ​ ដែល​សម្ដេច​តេ​ជោ​ផ្ដល់​ជូន​

ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​ លោក ​ម៉ែន​ វិបុល​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​ទីចាត់ការ អគារសិក្សា និង​អគារ​អន្តេវាសិកដ្ឋាន​គរុ​សិស្ស នៅ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​ស្វាយរៀង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមបញ្ជាក់ថា ក្នុងឱកាស​ដែល​សម្ដេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​ជូន​អគារ​ដល់​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តស្វាយរៀង នូវ​អគារសិក្សាចំនួន​០១​ខ្នង កម្ពស់៤​ជាន់ ស្មើនឹង១៦​បន្ទប់ អគារ​ទីចាត់ការ០១​ខ្នង ស្មើនឹង០៣​បន្ទប់ និង​អគារ​អន្តេវាសិកដ្ឋាន ០១​ខ្នង ស្មើនឹង១០​បន្ទប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114