BREAKING NEWS
Search

លោក Bill Gates ព្រមាន​ពិភពលោក​ងាយ​រង​ការឈឺចាប់​ដោយសារ​ជំងឺ​រាតត្បាត​មរណៈ​នៅក្នុង​ទសវត្ស​រ៍ខាងមុខ

កំពូល​សេដ្ឋី​លោក Bill Gates បានធ្វើការ​ព្រមាន​កាល​ពីថ្ងៃ​សុក្រ​ថា ពិភពលោក​ងាយ​នឹង​ទទួលរង​ការឈឺចាប់​ដោយសារតែ​ជំងឺ​រាតត្បាត​មរណៈ​មានដូចជា​ផ្តាសាយ​ជាដើម ដោយមាន​ការកើតឡើង​កាលពីពេល​ថ្មីៗ​នេះ គឺ​ជំងឺ​អេ​បូ​ឡា និង​ជំងឺ Zika កំពុងតែ​គូសបញ្ជាក​យ៉ាងច្បាស់​រួចមក​ហើយពី​ភាពទន់ខ្សោយ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជាស​កល ដើម្បី ទប់ទល់​ដោះស្រាយ​ចំពោះ​វិបត្តិ​សុខាភិបាល​នោះ​។

លោក Gates ដែល​មូលនិធិ​របស់លោក​ត្រូវបាន​យកទៅ​វិនិយោគ​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការថែទាំ​ព្យាបាល​ផ្នែក​សុខភាព ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងឡាយ​បានលើកឡើង​ថា ភាព​បន្ទាន់​ជា​សកល​ក្នុងការ​ឆ្លើ​យ​តប​ទៅនឹង​ប្រព័ន្ធ​គឺ​មិន​ខ្លាំងក្លា​គ្រប់គ្រាន់​នោះឡើយ ហើយ​បំ​ណិ​ន​ប្រសព្វ​ក្នុងការ​បង្កើត​ឱសថ​ប្រភេទ​ថ្មី​ព្រមទាំង​វ៉ាក់​សាំង ឲ្យ​បាន​លឿន​ទាន់ពេលវេលា​វិញ គឺ​មិនមាន​តែម្តង​។

លោក​បាន​បន្ថែមថា អ្វី​ដែលជា​ចាំបាច់​នោះ​គឺ​ការផ្តោត​ទៅលើ​ការអភិវឌ្ឍ​លើ​ការព្យាបាល​សម្រាប់​រាល់​គ្រប់​ជំងឺ​រាតត្បាត​ទាំងឡាយ​។​

ទោះជា​យ៉ាងណាក៏ដោយ​លោក Gates បានការ​ពារ​ដ​ល៉​អង្គការ​សុខភាព​ពិភពលោក WHO ចំពោះ​ការកើតមាន​រាលដាល​នូវ​ការទិតៀន​ពី​ការ​ទប់ទល់​ក្តាប់​បា​ឆន​នូវ​វិបត្តិ​នៃ​ជំងឺ​អេ​បូ​ឡា​ក្នុង​ឆ្នាំ​២០១៤ ដែល​បានសម្លាប់​មនុស្ស​អស់​រាប់ពាន់នាក់ នៅ​អាហ្វ្រិក​ខាងលិច​ដោយមាន​ប្រសាសន៍​ថា ទីភ្នាក់ងារ​នេះ មិន​គ្រាន់តែ​គ្មាន​មូលនិធិ​នោះទេ គឺ​ថែមទាំង​មិនមាន​មន្ត្រី​របស់ខ្លួន​បរិបូរ​ដើម្បី​អនុវត្តបាន​ទោ​តាម​ការរំពឹងទុក​។​

​លោក​ក៏បាន​ខ្វល់ខ្វាយ​ដោយ​ក្តីបារម្ភ​ផងដែរ ចំពោះ​ការកើនឡើង​នូវ​បញ្ហា​រ៉េ​ស៊ី​ស្តង់​ឱសថ​កម្ចាត់​អតិសុខុមប្រាណ “antimicrobial resistance” ដោយ​លើកឡើងថា ជោគជ័យ​នៃ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក (antibiotics) បាន​បង្កើត​នូវ​ក្តីកង្វល់​នោះ​ហើយ​។

​ករណី​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ​ឬក៏​ប្រើប្រាស់​ជ្រុល​ពី​ការ​កំហិត​នៃ​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​នោះ​ហើយ ដែល​កំពុងតែ​ព​ន្លឿ​ន​ករណី​កើត​រេ​ស៊ីស្តង់​ថ្នាំ​នាំ​ឲ្យ​មាន​ភាពស្មុគស្មាញ​រួច​មក​ហើយ ដល់​កិច្ចខិតខំ ប្រឹងប្រែង​ដើម្បី​ព្យាបាល​ជំងឺរបេង ហ៊ី​វ និង​គ្រុនចាញ់​នោះ។

​លោក Gates ថ្លែងថា ប្រទេស​អ្នកមាន​ត្រូវតែ​ជួយ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ដើម្បី​ដោះស្រាយ​ទប់ទល់​ជាមួយនឹង​ជំងឺ​រាតត្បាត​ដែល​ក្នុងនោះ មាន​ទាំង​ហេតុផល​មនុស្សធម៌ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ​៕
VOA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114