លោក Coates ៖ ​ព្រឹ​ត្តិ​ការណ៍ Tokyo Games​ប្រឈម​បញ្ហា​ពិតប្រាកដ​ដោយសារ​ជំងឺ COVID-19

​លោក John Coates ដែលជា​សមាជិក​ជាន់ខ្ពស់​មួយរូប​របស់​គណៈកម្មាធិកា​រ​កីឡា​អូឡាំពិក​អន្តរជាតិ​(IOC) បាន​និយាយថា ក្រុម​អ្នករៀបចំ​ព្រឹ​ត្តិ​ការណ៍ Tokyo Games​បាន​ប្រឈម​នឹង​បញ្ហា​ពិតប្រាកដ​នៃ​ការរៀបចំ​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក​នៅ​ឆ្នាំក្រោយ ស្រប​ពេលដែល​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 នៅតែ​កើនឡើង​ខ្ពស់​នោះ​។​

លោក Coates ដែលជា​ប្រធាន​កីឡា​អូឡាំពិក​អូស្ត្រាលី និង​ជា​ប្រធាន​ក្រុមអធិការកិច្ច​របស់ IOC​សម្រាប់​ទីក្រុង​តូ​ក្យូ បាន​និយាយថា ក្រុម​អ្នករៀបចំ​ការប្រកួត ត្រូវតែ​សន្ម​ត់​ទុកជាមុន​ថា​គ្មានទេ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ឬ​គ្មាន​បរិមាណ​គ្រប់គ្រាន់​ទាន់ពេល​ព្រឹ​ត្ត​ការណ៍ Games​នោះឡើយ ។​


​លោក Coates​បាន​និយាយប្រាប់​កិច្ចពិភាក្សា​តុមូល ដែល​រៀបចំឡើង​ដោយ​ទូរទស្សន៍​អូស្ត្រាលី News Corp ថា យើង​មាននូវ​បញ្ហា​ពិតប្រាកដ​មួយ ដោយសារតែ​យើង​មាន​ក្រុម​អត្ត​ពលិកម​ក​ពី​បណ្តា​ប្រទេស​ចំនួន ២០៦​ផ្សេងៗ​គ្នា។

លោក​បន្តថា កាលពី​ម្សិលមិញ​នេះ មាននូវ​ករណី​ឆ្លង​ថ្មី​១​ម៉ឺន​ករណី​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​។ មាននូវ​ប្រទេស​តិចតួច​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​អាច​ទប់ស្កាត់​ជំងឺ​មួយ​នេះ​បាន ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម ។​

ខណៈពេល​នោះដែរ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​និយាយថា ព្រឹ​ត្តិ​ការណ៍ Games​អាច​នឹង​រៀបចំឡើង​បានតែ​ក្នុង​ឆ្នាំ​២០២១​មួយគត់ ។ យើង​មិនអាច​ពន្យា​ពេល​វា​ជាថ្មី​ម្តងទៀត​បានទេ ហើយ​យើង​ត្រូវតែ​សន្ម​ត់​ជាមុន​ថា នឹង​គ្មាន​វ៉ាក់សាំង ឬ​នឹងមាន​វ៉ាក់សាំង​បង្ការ​វីរុស និង​ថា​តើ​វា​នឹងមិន​គ្រប់គ្រាន់​នោះទេ ក្នុងការ​ចែករំលែក​នៅ​ជុំវិញ​ពិភពលោក ។

គួរ​ឲ្យ​ដឹងថា កាលពី​ខែមីនា​កន្លងទៅ IOC​និង​រដ្ឋាភិបាល​ជប៉ុន បានធ្វើការ​សម្រេចចិត្ត​មិន​ធ្លាប់​ដែលមាន​ពីមុនមក ដើម្បី​ពន្យា​ពេល​១​ឆ្នាំ​សម្រាប់​ព្រឹ​ត្ត​ការណ៍ Games ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែកក្កដា​ខាងមុខនេះ ដោយសារតែ​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19៕
សា​រ៉ាត់

A man with a mask walks past large displays promoting the Tokyo 2020 Olympics Monday, Feb. 24, 2020, in Tokyo. (AP Photo/Jae C. Hong)



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114