BREAKING NEWS
Search

លោក Tillerson ចោទ​អ៊ីរ៉ង់​ពី​ការបង្ក​ការប្រកាសអាសន្ន ខណៈពេល​សហរដ្ឋ​អា​មេរិ​ក​ពិនិត្យមើល​ឡើងវិញ នូវ​ជំហរ​នយោបាយ​ ​

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អា​មេ​រិ​ក លោក Rex Tillerson កាលពី​ថ្ងៃ​ពុធ បាន​ចោទប្រកាន់​ពី​ការបង្ក​ការប្រកាសអាសន្ន​ ដែល​កំពុង​ធ្វើជា​បន្ត​ដើម្បី​បង្ក​អស្ថិរភាព ដល់​បណ្តា​ប្រទេស​ទាំង​លាយ​នៅ​តំបន់​ម​ជ្ឈឹ​ម​បូ​ព៌ា ខណៈដែល​រដ្ឋការ​រប​ស់លោក ត្រាំ បានចាប់ផ្តើម​ធ្វើការ​ពិនិត្យ​មើល​យ៉ាង​ម៉ត់ចត់​ឡើងវិញ ទៅលើ​គោលនយោបាយ​របស់ខ្លួន​ចំពោះ​ក្រុង Tehran នោះ​។​

​លោក Tillerson បាន​ថ្លែង​ទៅកាន់​អ្នកយកព័ត៌មាន​ថា ការពិនិត្យ​លើ​គោលនយោបាយ​ដូចដែល​លោក​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​នោះ គឺ​មិនមែន​គ្រាន់តែ​ផ្តោតទៅលើ​ការប្រព្រឹត្ត​តាម​ដំណោះស្រាយ​នុយ​ក្លេ​អ៊ែ​រ​ឆ្នាំ​២០១៥​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​គឺ​ថែមទាំង​ពិនិត្យ​ទៅលើ​ឥរិយាបថ​របស់​អ៊ី​រ៉ង់​នៅក្នុង​តំបន់​ដែល​តាម​រដ្ឋមន្ត្រី​រូបនេះ​និយាយ គឺ​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អា​មេរិ​កនៅ​ប្រទេស​ស៊ីរី អ៊ី​រ៉ា​ក់ យេ​មែន និង​លី​បង់​ផង​ទៀត​។​
​ ​
ប្រធានាធិបតី​អា​មេ​រិ​កលោក ដូ​ណា​ល់ ត្រាំ​បាន​បញ្ជា​ឲ្យ​ធ្វើការ​ពិនិត្យ​ដើម្បី​ធ្វើការ​វាយតម្លៃថា​តើ​ការព្យួរ​ទណ្ឌកម្ម​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ដំណោះស្រាយ​នុយ​ក្លេ​អ៊ែ​រ​នោះ វា​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​សន្តិសុខ​ជាតិ​នៃ​សហរដ្ឋ​អា​មេ​រិ​ក​ដែរឬទេ​។ នេះ​ជាការ​លើកឡើង​ពី​លោក Tillerson ។​

​លោក​បាន​លើកឡើងថា ដំណោះស្រាយ​នុយ​ក្លេ​អ៊ែ​រ ឆ្នាំ​២០១៥ រវាង​អ៊ីរ៉ង់ និង​មហាអំណាច​ពិភពលោក​ទាំង​៦​ប្រទេស​នោះ ខកខាន​មិន​សម្រេចបាន​នូវ​កម្មវត្ថុ​នៃ​ប្រទេស​អ៊ីរ៉ង់​មួយ​គ្មាន​នុយក្លេអ៊ែរ​នោះ សោះ ហើយ​វា​គ្រាន់តែ​អូសបន្លាយ​ពេល​នៃ​វត្ថុបំណង​ដែល​នាំ​ឲ្យ​អ៊ី​រ៉ង់​ក្លាយទៅជា​ប្រទេស​នុយក្លេអ៊ែរ​មួយ​តែប៉ុណ្ណោះ​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684