គ្រប់គ្នា តែងតែចង់បានការងារល្អ មានមេដឹកនាំ ដែលយកចិត្តទុកដាក់ជាមួយមិនថានៅក្នុងកាលៈទេសៈណាក៏នៅតែមានក្ដីមេត្តាមិនជះកំហឹង ។
តែជីវិតមិនមែនសុទ្ធតែប្រកបតាមក្តីប្រាថ្នាឯណា?
ធ្វើយ៉ាងណាពេលយើងជួបបរិយាកាសការងារស្មុគស្មាញ?
១ ត្រូវប្រាកដថាអ្នកកំពុងតែដោះស្រាយបញ្ហានោះ
នៅពេលយើងចង់ព្យាយាមដោះស្រាយអ្វីមួយជាមួយចៅហ្វាយរបស់យើងតើយើងពិតជាចង់ដោះស្រាយបញ្ហាទាំងអស់នោះមែនឬទេ។ តាមដាននៅសកម្មភាពរបស់ចៅហ្វាយអ្នកតើទង្វើទាំងអស់ដែលគាត់បានធ្វើមកនោះវាមកពីហេតុផលអ្វីមកពីយើងឬចៅហ្វាយរបស់យើងហើយតើការដែលគាត់បានធ្វើនោះគួរតែអត់ទោសបានដែលឬទេ?
២ ការលើកទឹកចិត្តនិងការខិតខំ
ការស្វែងយល់ពី ចំណុចល្អនិងមូលហេតុដែលមានរឿងកើតឡើងវាអាចជាការយកចិត្តទុកដាក់ដែលនៅពីក្រោយ។លើសពីនេះរៀនយល់ពីការ គ្រប់គ្រងរបស់ចៅហ្វាយនិងការខិតខំប្រឹងប្រែងរបស់គាត់។
៣ កុំឱ្យកំហឹងប៉ះពាល់ដល់ការងារ
សូមប្រើប្រាស់សមត្ថភាពរបស់យើងឱ្យអស់ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយឬក៏កំពុងមានចិត្តខឹង។ ពេលខ្លះយើងបែរជាអន់ថយកម្លាំងក្នុងការបំពេញការងារឬធ្វើបែបយឺតៗតែវាពិតជាមានផលប៉ះពាល់ដល់ការងារនិងក្រុមហ៊ុនទាំងមូលផងដែរ។
៤ ទុកការងារជាសំខាន់
ទោះបីជាយើងកំពុងមានបញ្ហាអ្វីក៏ដោយតែសូមធ្វើជាមនុស្សដែលមានការទទួលខុសត្រូវចំពោះការងារដែលអ្នកធ្វើដោយមិនចាំបាច់មានអ្នកដែលនៅចាំមើលពីខាងលើអ្នក។
៥ ការកំណត់ព្រំដែន
ជាការពិតណាស់នៅពេលដែលមនុស្សពីអ្នកមិនមានភាពល្អនិងគ្នាវាបង្កើតឱ្យមានឥទ្ធិពលទៅលើការងារដែលកំពុងធ្វើការដែលល្អគួរនៅឱ្យឆ្ងាយពីគ្នាទើបប្រសើរឡើង។
៦ ឈប់គិតថាគេដឹងគ្រប់រឿង
ត្រូវចាំថាមនុស្សគ្រប់គ្នាទាំងអស់សុទ្ធសឹងតែជាមនុស្សមិនល្អគ្រប់គ្នានោះទេហើយក៏មិនប្រាកដថាល្អគ្រប់ដប់ដែលតែវាជារឿងមួយដែលល្អក្នុងការទទួលស្គាល់និងមានភាពជាខ្លួនឯង ទទួលអ្វីដែលយើងបានធ្វើនិងលទ្ធិផលកុំខ្លាចនៅគេដឹងរឿងរបស់នៅពេលដែលយើងប្រព្រឹត្តិការល្អគ្មានអ្វីដែលគេត្រូវដឹង។
៧ រៀនធ្វើជាអ្នកដឹកនាំ
បញ្ឈប់ការសន្មតថាគេដឹងគ្រប់រឿងទាំងធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនមានក្ដីសុខក្នុងការដែលធ្វើវានិងចង់ដឹងថាគ្រប់សកម្មភាពដែលយើងបានធ្វើនោះទេ យើងត្រូវរៀនយល់អ្វីដែលជាការពិតនិងរៀនយល់ពីអារម្មណ៍របស់ចៅហ្វាយនិងបង្កើតភាពជាអ្នកដឹកនាំនិងមិត្តភក្ដិដែលល្អ។
៨ ការកំណត់អត្តសញ្ញាណ
ប្រសិនជាចៅហ្វាយរបស់អ្នកជាប់អារម្មណ៍កំហឹងនៅបញ្ហាដែលកំពុងជួបគួរយកការល្អទៅតបស្នងដោយការយកចិត្តទុកដាក់និងធ្វើជាគំរូល្អនឹងបញ្ជាក់ពីអារម្មណ៍យកចិត្តទុកដាក់។
៩ ប្រើព័ត៌មានជំនួយពីការដោះស្រាយរបស់គូស្វាមីភរិយា
នៅពេលដោះស្រាយជាមួយការខ្វែងគំនិតគ្នាសូមទាញអ្នកជួលខ្លះពីការដោះស្រាយរបស់ប្តីប្រពន្ធដើម្បីដោះស្រាយបញ្ហា។ តើគាត់ហ៊ានដោះស្រាយបញ្ហាដែលឬទេត្រូវយល់ពីភាគគីទាំងសងខាងដើម្បីឱ្យមានភាពស្មោះត្រង់គ្នានិងគ្នា។
១០ ការជៀសវាងពីចៅហ្វាយមិនល្អនៅពេលអនាគត
នៅពេលដែលអ្នកសម្ភាសជាមួយក្រុមហ៊ុនថ្មីអ្នកត្រូវមើលពីសកម្មភាពនិង Background របស់ក្រុមហ៊ុននោះនិងភាពជាអ្នកដឹកនាំរបស់ចៅហ្វាយរបស់អ្នកតើមានដល់កម្រិតណាតើការយកចិត្តទុកដាក់មកលើបុគ្គលិកដែលឬទេ។
សន ផានិត