BREAKING NEWS
Search

ដំណឹងល្អសម្រាប់​ជនពីការ​ ! ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងចុះស្រង់ទិន្នន័យនៅទូទាំងប្រទេសតាមបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ នៅឆ្នាំ២០២០ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងចុះស្រង់ទិន្នន័យជនពិការនៅទូទាំងប្រទេស តាមបច្ចេកវិទ្យាទំនើបនៅដើម ដើម្បីកំណត់អត្ដសញ្ញាណជនពិការឲ្យបានច្បាស់លាស់។ លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ចអតីតយុទ្ធនិងយុវនីតិសម្បទាមានប្រសាសន៍ថាចាប់ពីខែឧសភាឆ្នាំ២០២០តទៅក្រសួងសង្គមកិច្ចសហការជាមួយក្រសួងផែនការនឹងចុះប្រមូលទិន្នន័យជនពិការនៅទូទាំងប្រទេសតាមបច្ចេកវិទ្យាទំនើបដើម្បីស្វែងរកចំនួនជនពិការពិតប្រាដកងាយស្រួលក្នុងការរៀបចំគោលនយោបាយផ្សេងៗសំដៅការពារ និងលើកកម្ពស់សុខភាពដល់ ដល់ជនពិការឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងប្រាប់កម្ពុជាកាលពីព្រឹកថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៩ លោក យៀប ម៉ាលីណូ បានបន្តថា ការចុះស្រង់ទិន្នន័យជនពិការតាមបច្ចេកវិទ្យាទំនើបនេះ គឺធ្វើឡើងតាមរយៈការផ្ដល់ Ta blet ដល់មន្ត្រីគ្រប់ឃុំសង្កាត់ទាំងអស់ដើម្បីឲ្យពួកគេចុះទៅតាមខ្នងផ្ទះប្រមូលទិន្និន័យជនពិការនៅតាមមូលដ្ឋាន ខណៈកាលពីមុនធ្វើឡើងតាមរយៈចុះតា មក្រដាសដែលត្រូវចំណាយពេលយូរ អស់ថវិកាច្រើន និងមិនច្បាស់លាស់ទៀតផង។

លោកបានបន្ថែមទៀតថា មុននឹងចាប់ផ្តើមអនុវត្តគម្រោងនេះក្រសួងនឹងធ្វើការបណ្តុះបណ្តាលដល់មន្ត្រីឃុំស ង្កាត់ទាំងអស់ឲ្យចេះប្រើប្រាស់ពីវិធីសាស្ត្រក្នុងការបញ្ចូលទិន្នន័យ ស្គាល់ពីពិការភាពនិងកំរិតនៃពិការព្រោះថានៅក្នុង Ta blet នោះមានដាក់បញ្ចូលប្រភេទពិការដោយកាយសម្បទាគឺសំដៅលើពិការផ្នែកខាងលើ ពិការដងខ្លួននិងពិការខាងក្រោមនិងពិការដោយសតិបញ្ញាវិញដែលសំដៅលើអ្នកដែលមានជំងឺអូធីហ្សឹម ជំងឺគថ្លង់ ជំងឺផ្លូវចិត្ត ជំងឺប្រកាច់និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

លោកបានឲ្យដឹងទៀតថា គម្រោងចុះស្រង់ទិន្នន័យជនពិការនេះនឹងចាប់ផ្តើមពីខែឧសភា ឆ្នាំ២០២០ និងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះដោយចំណាយថវិកា៤០ម៉ឺនដុល្លារជាជំនួយរបស់សហភាពអឺរ៉ុបតាមរយៈអង្គការយូនីសេហ្វ។ លោក សែមសុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធ និងយុនីតិសម្បទាបានមានប្រសាសន៍ថា ការចុះស្រង់ទិន្នន័យជនពិការតាមវិធីសាស្ត្រទំនើបនេះនឹងជួយឲ្យក្រសួងអាចដឹងចំនួនជនពិការជាក់លាក់ នៅទីណានិងកំពុងធ្វើអ្វីពិសេសអាចឲ្យក្រសួងរៀបចំតាក់តែងគោលនយោបាយនិងយុទ្ធសាស្ត្រផ្សេងៗឲ្យបានគ្រប់ជ្រុងជ្រោយ និងចំទិសដៅដើម្បីគាំពារដល់ជនពិការ។

លោក ងិន សៅរ័ត្ន ប្រធានអង្គការជនពិការកម្ពុជា បានគាំទ្រចំពោះការចុះស្រង់ទិន្នន័យដល់ជនពិការថ្មីនេះ តែលោកចង់ឱ្យមានការពន្យល់ឲ្យបានច្បាស់លាស់អំពីនិយមន័យពិការភាព និងភាពពិការភាព ថាតើនិយមន័យពិការភាព និងសំណួរដែលដាក់ក្នុងការស្រង់ទិន្និន័យហ្នឹង តើវាស្របជាមួយអនុសញ្ញាសិទ្ធិជនពិការដែរឬអត់? ប្រសិនជាយើងផ្ដោតលើការពិការតាមន័យសុខាភិបាល អាហ្នឹងអាចនឹងតិចហើយ តែបើយើងផ្ដោតលើសិទ្ធិជាមូលដ្ឋានចំនួនជនពិការអាចនឹងកើនឡើងផងដែរ។

លោក យៀប ម៉ាលីណូបានបញ្ជាក់ថា តាមការប៉ាន់ស្មានបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមានជនពិការគ្រប់ប្រភេទនៅទូទាំងប្រទេសប្រមាណ៥២ម៉ឺននាក់ ដែលភាគច្រើនពួកគេកំពុងរស់នៅយ៉ាងលំបាក ដោយសារមិនមានប្រាក់ចំណូលសមរម្យក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។ លោកមានក្តីរំពឹងថាការចុះស្រង់ទិន្នន័យតាមបែបបច្ចេកវិទ្យាទំនើបនេះនឹងធ្វើឲ្យចំនួនជនពិការមានការកើនឡើងជាងនេះដោយសារយើងបានដាក់បញ្ចូលជនពិការជាច្រើនប្រភេទេបន្ថែមទៀតខណៈកាលពីមុនយើងធ្វើតាមបែបវេជ្ជាសាស្ត្រប៉ុណ្ណោះ៕

អត្ថបទ៖ សំអឿន