វង្ស ណ​យ ឡើង​ប្រដៅ ដា​នី​ញ៉ែ​ល សងសឹក​ឲ្យ ​តូច ទូ​

​វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ ត្រូវ​គេ​ផ្តល់​ឱកាស​ឲ្យ​ឡើង​ប្រដៅ​អ្នក​ប្រដាល់​បរទេស​ជនជាតិ​កាណាដា រស់នៅ​ក្នុង​ស្រុក​(​កម្ពុជា​)​ឈ្មោះ​ដា​នី ញ៉ែ​ល​(Daniel) កូនសិស្ស​របស់​ លោក​ជ័យ កុសល ក្លិប​កុសល​កីឡា នា​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ ទី​២៤​ឧសភា​នេះ លើ​សង្វៀន​បិទ​ទ្វារ​Boostrong របស់​ទូរទស្សន៍​បាយ័ន។​

ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម។ នេះ​ជា​គូប្រកួត​ដ៏​ជក់ចិត្ត ដែល​គេ​ជឿ​ថា អ្នក​ប្រដាល់​ជើង​ខ្លាំង​ប្រសប់​ប្រើ​កែង ​វង្ស​ណ​យ​ នឹង​អាច​ប្រដៅ​អ្នក​ប្រដាល់ ​ដា​នី​ញ៉ែ​ល សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ តូច ទូ អ្នក​ប្រដាល់​សមាគម ក្រសួងការពារជាតិ​ដែល​ត្រូវ ​ដា​នី​ញ៉ែ​ល​ នេះ វាយ​ឲ្យ​​សន្លប់​ក្នុង​ទឹក​ទី​១ ​កាលពី​ថ្ងៃទី​១០​ឧសភា​កន្លងមក​នោះ។

ប៉ុន្តែ​យ៉ាងណា មិនដឹងថា ​វង្ស ណ​យ ​គេ​អាច​បង្ក្រាប​អ្នក​ប្រដាល់​ជនជាតិ​កាណាដា​នេះ​បាន​ឬ​អត់​នោះ​ទេ​? ព្រោះ​ ដា​នី​ញ៉ែ​ល ទោះបី​គេ​ហ្វឹកហាត់​រយៈពេល​ខ្លី​ក៏ដោយ ក៏​គេ​អាច​ផ្តួល​ តូច ទូ​ បានដែរ។​

ដា​នី​ញ៉ែ​ល ​នេះ គេ​មាន​ស្នៀត​កណ្តាប់​ល្អ ​និង​ខ្លាំង ហើយ​លើក​នេះ​ប៉ះ​ជាមួយ ​កែង វង្ស​ណ​យ នោះ ចាំ​មើល​គេ​អាច​ទ្រាំទ្រ​បាន​ឬ​អត់​នោះ?។ ពិបាក​ថា​ដែរ វង្ស ណ​យ ឥឡូវនេះ​ គេ​មិន​ខ្លាំង​ដូច​ពីមុន​នោះ​ឡើយ តែ​ប្រហែស​ក៏​អាច​សន្លប់​ដោយសារ​កណ្ដាប់ដៃ​របស់ ​ដា​នី​ញ៉ែ​ល​ ដែរ។​ ចាំមើល​ វង្ស​ណ​យ​ សងសឹក​ឲ្យ ​តូច​ទូ​ បាន​ឬ​អត់​?។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​ដូចគ្នា​វិញ រិ​ទ្ធ សាស្ត្រា​វុ​ធ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ដែល​បាត់​មុខ​យូរ​មកហើយ​នោះ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ពេជ្រ ប៊ុន​សិទ្ធ ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។​
​ ​
អ្នក​ប្រដាល់​ជើងចាស់​ម៉ៅ រិ​ទ្ធ ក្លិប​យុវ​វាល​ស្បូវ នឹង​ជួប​ប្រកួត​ជាមួយ​ពេជ្រ វិចិត្រ ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ។ ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​ដែរ។ ​ពួកគេ​ទាំងពីរ​នេះ ជួប​គ្នា​ជា​លើក​ទី​១​ប៉ុណ្ណោះ។

យ៉េត សុខា ក្លិប​នាគរាជ​ចតុមុខ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ អូយ ឌឿ​ប​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ចាំមើល តើន​រណា​ឈ្នះ​?៕
អត្ថបទ ៖ វិ​សិទ្ធ

សូមចុចអាន ៖ កីឡាករ adrian mariappa របស់​ក្លិប watford​ភ្ញាក់ផ្អើល​នឹង​ការធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ covid-19



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114