វត្ថុ​សំណាក​កម្មករ​សរុប​១១២​នាក់​ ហើយ​បាន​យក​ទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​តែ​លទ្ធផល​បង្ហាញថា​អវិជ្ជមាន​ទាំងអស់
BREAKING NEWS
Search

វត្ថុ​សំណាក​កម្មករ​សរុប​១១២​នាក់​ ហើយ​បាន​យក​ទៅ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​តែ​លទ្ធផល​បង្ហាញថា​អវិជ្ជមាន​ទាំងអស់

​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​នៅក្​នុង​រយៈពេល​៤​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២៣​ ខែ​មេសា ​ឆ្នាំ​២០២០ ​ក្រសួង​ទទួល​បាន​វត្ថុ​សំណាក​កម្មករ​ ដែល​ត្រូវ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​ សរុប​ចំនួន​១១២​នាក់​ ហើយ​ជា​លទ្ធផល​បង្ហាញ​ថា ​អវិជ្ជមាន​ទាំងអស់​។

​លោក​វេជ្ជបណ្ឌិត លី​សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍​ នៅ​រសៀល​ថ្ងៃទី​២៤ ​មេសា​នេះ​ថា​ ក្នុងចំណោម​វត្ថុ​សំណាក​កម្មករ​ចំនួន​១១២​នាក់​ នោះ​បាន​ប​ញ្ជួ​ន​ទៅ​ថ្ងៃទី​២០​ មេសា​ ចំនួន​១៨​នាក់​ ថ្ងៃទី​២១​មេសា​ចំនួន​៧០​នាក់ ​ប​ញ្ជូន​ទៅ​ថ្ងៃ​ទី​២២​មេសា​ចំនួន​៦​នាក់​ និង​ថ្ងៃទី​២៣​មេសា ​ចំនួន​១៨​នាក់​។ លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា​ «​គិត​ត្រឹម​រសៀល​ថ្ងៃទី​២៤​ខែមេសា​នេះ ​ក្រសួង​បាន​ធ្វើ​តេស្ត​ទៅលើ​សំណាក​កម្មករ​សរុប​ចំនួន​១១២​នាក់​ហើយ ​រួមទាំង​សំណាក​១៨​នាក់​ ដែល​បា​នប​ញ្ជូន​មក​ធ្វើតេស្ត​កាលពី​ថ្ងៃ​ទី​២៣​មេសា​ផង​ ហើយ​ជា​លទ្ធផល​បង្ហាញ​ថា ​មិន​មាន​កម្មករ​ណា​ម្នាក់​មាន​ឆ្លង​ជំងឺ​នេះ​ទេ​»​។

យោង​តាម​របាយកាណ៍របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ គិត​ចាប់ពី​ថ្ងៃទី​២០ ​រហូតដល់​ថ្ងៃ​ទី​២៣ ​មេសា​ មានកម្ម​ករ​ដែល​បាន​ឈប់​ពេល​ចូលឆ្នាំ និង​ទើប​វិលត្រឡប់​ចូល​ធ្វើការ​វិញ​ ទទួល​បាន​ពិនិត្យ​សុខភាព​សរុប​ចំនួន​៣ ៧៣៨​នាក់​ ក្នុង​នោះ​នៅ​ថ្ងៃទី​២០​មេសា​មាន​១ ០១៨​នាក់​ នៅ​ថ្ងៃទី​២០​មាន​ចំនួន​១ ០១៨​នាក់​ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​ចំនួន​៩៥៩​នាក់ ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​ចំនួន​៣៨​នាក់​ និង​បន្ត​យក​ចំណាក​កម្មករ​ចំនួន​១៨​នាក់​ ទៅ​ពិសោធន៍​និង​កម្មករ​២១​នាក់​ ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ នៅ​វិទ្យាល័យ​ជម្ពូ​វន្ត​។

ថ្ងៃ​ទី​២១ ​ខែ​មេសា​មានកម្ម​ករ​ចំនួន​១ ២២១​នាក់​ ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅផ្ទះ​១៤​ថ្ងៃ​ចំនួន​១ ១៤៦​នាក់​ ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​ចំនួន​១៤​នាក់​ និង​បន្ត​យក​ចំណាក​កម្មករ​ចំនួន​៧០​នាក់​ ទៅ​ពិសោធន៍​និង​កម្មករ​៦១​នាក់ ​ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ នៅ​វិទ្យាល័យ​ជម្ពូ​វន្ត​។ ជាមួយគ្នា​នេះ​ដែរ​ក្រុមគ្រូពេទ្យ​បាន​អនុញ្ញាត​ ឲ្យ​កម្មករ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​៥៨​នាក់​បន្ថែមទៀត​ ដែល​កម្មករ​ចេញ​មក​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​ចំនួន​៤០​នាក់​ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​ចំនួន​១៨​នាក់​។

ថ្ងៃទី​២២​ខែមេសា​ មានកម្ម​ករ​ចំនួន​៥១៦​នាក់​ ក្នុង​នោះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​ចំនួន​៥០៥​នាក់ ​ដាក់​ឲ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​ចំនួន​៦​នាក់​ និង​កម្រិត​២​ចំនួន​៥​និង​យកទៅ​ពិសោធន៍​ចំនួន​៦​នាក់​។ ទន្ទឹមនឹង​នេះ ​ក្រុមគ្រូពេទ្យ​បាន​អនុញ្ញាត​ ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​៦០​នាក់ ​បន្ថែមទៀត​ដែរ​កម្មករ​ចេញ​មក​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​ចំនួន​១១​នាក់​ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​ចំនួន​៤៩​នាក់​។

​ថ្ងៃទី​២៣​មេសា​ មាន​មាន​ចំនួន​៩៨៣​នាក់​ ក្នុងនោះ​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ចំនួន​៩២២​នាក់​ និង​ដាក់​នៅ​ម​ណ្ឌ​ច​ត្តា​ឡី​ស័ក​កម្រិត​១​ចំនួន​៤០​នាក់​ និង​ដាក់​នៅ​កម្រិត​២​ចំនួន​២១​នាក់​ និង​ប​ញ្ជូន​ទៅធ្វើ​ពិសោធន៍​ចំនួន​១៨​នាក់​។​

ដោយឡែក​ថ្ងៃ​ទី​២៤​ មេសា ​គិត​ត្រឹម​ម៉ោង​១១​ព្រឹក​មាន​កម្មករ​ទៅពិនិត្យ​សុខភាព​ចំនួន​៥៤២​នាក់​ ដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅផ្ទះ​ចំនួន​៥៣៩​នាក់​ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​ចំនួន​៣​នាក់​។​ ​ប៉ុន្តែ​បើ​គិត​ចាប់​ពី​ថ្ងៃ​២០​រហូតដល់​ថ្ងៃ​ទី​២៤​ ខែមេសា​ ត្រឹម​ម៉ោង​១១​ព្រឹក​មាន​កម្មករ​ទៅពិនិត្យ​សុខភាព​សរុប​ចំនួន​៤ ២៩០​នាក់​។

​លោក ហេង សួរ​អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ មាន​កម្មករ​កម្មការិនី ទូទាំង​ប្រទេស​ជិត​៣​ម៉ឺន​នាក់​ បាន​ឈប់សម្រាក​ទាំង​មាន​ច្បាប់​និង​អត់​ច្បាប់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ ខ្មែរ​ខណៈ​នៅ​រាជធានី ភ្នំពេញ​មាន​កម្មករ​កម្មការិនី​ប្រមាណ​១​ម៉ឺន​៥​ពាន់​នាក់​៕​
អត្ថបទ៖ សំអឿន​

ចុចអាន៖ ធនាគារ​ជាតិ ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ធូរបន្ថយ​កម្រៃ​សេវា និង​លើកលែង​ការ​ផាក​ពិន័យ​ដល់​អតិថិជន