វាយ​ប្លន់​ម៉ូតូ​ស្តុ​ប​ពី​១​គ្រឿង​ដោយ​សុវត្ថិភាព​ នៅ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ

ភ្នំពេញ ៖ ម៉ូតូ​ស្តុ​ប​ពី ១​គ្រឿង​ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​មាន​បក្ខពួក ៤​នាក់ វាយ​ជនរងគ្រោះ​ប្លន់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ក្រោយ​កើត​ហេ​ត ជនរងគ្រោះ​មានតែ​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ទាំងអស់​សង្ឃឹម។

ហេតុការណ៍​វាយ​ប្លន់​ម៉ូតូ ស្តុ​ប​ពី ១​គ្រឿង នេះ កើតឡើង កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី ទៀបភ្លឺ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ នៅ​ចំណុច​ខាងក្រោយ​ក្រុមហ៊ុន ហុងដា គោក​បញ្ជាន់ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ស្ត្រី​រងគ្រោះ​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក ស្កុប​ពី ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1HL.3438ពេល​ចេញពី​ធ្វើការ​បំណង​ធ្វើដំណើរ​ទៅផ្ទះ ខណៈ​មកដល់​ចំណុច​កើត​ហេតុ ស្រាប់តែ​លេច​មុខ​ក្រុម​ចោរ​មួយ​ក្រុម​ មាន​បក្ខពួក ៤​នាក់ ជិះ​ម៉ូតូ ២​គ្រឿង មិន​ចាំ​ម៉ាក​និង​មិន​ចាំ​ស្លាក​លេខ បាន​ស្ទុះ​មក​វាយ​រូប​គាត់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ក្រោយ​កើតហេតុ រូប​គាត់​មានតែ​ដាក់ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​ទាំងអស់​សង្ឃឹម៕

អត្ថបទ៖ ​រ៉ា​វុ​ទ្ធ​