BREAKING NEWS
Search

វិធី​បង្កើតវប្បធម៌មាន​សីលធម៌​ខ្ពស់ និងគោរពគ្នាទៅវិញទៅមកនៅក្នុងស្ថាប័ន

សុជីវធម៌​ខ្ពស់​នាំ​ឱ្យ​មាន​ទំនុក​ចិត្ត​លើ​ការងារ​របស់​មនុស្ស​ម្នាក់​ និង​សមត្ថភាព​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ឧបសគ្គ​តូចតាច​លើ​ការងារ។ ទោះបី​ជា​សីលធម៌​និង​ការ​លើក​ទឹកចិត្ត​ពេល​ខ្លះ​ត្រូវ​បាន​ប្រើ​តាម​របៀប​ដូចគ្នា​ក៏ដោយ ​តែ​ជួនកាល​វា​ក៏​ខុសគ្នា​ដែរ។

ដូច្នេះ​អង្គភាព​នានា​ត្រូវ​លើក​ទឹកចិត្ត​ឱ្យ​មាន​សីលធម៌​ខ្ពស់​  ហើយ​នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែលគួរមានក្នុងស្ថាប័នការងារ ៖

១. រៀបចំ​និង​គាំទ្រ ​បើក​ការ​ទំនាក់ទំនង​នៅ​ក្នុង​អង្គភាព

គ្មាន​អ្វី​ដែល​ច្របូកច្របល់​ជាង​ការ​ចង់​បាន​ជំនួយ​ ហើយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ដោយ​របៀបណា។ នេះ​តម្រូវ​ឱ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ ​ពី​របៀប​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​មាន​ប្រសិទ្ធភាព​ រវាង​និយោជិក​និង​អ្នក​គ្រប់គ្រង។

ការ​ប្រាស្រ័យ​ទាក់ទង​គួរ​តែ​ត្រូវ​បាន​សរសើរ​ដោយ​សកម្មភាព ជា​ពិសេស​​រវាង​បុគ្គលិក​និង​អ្នក​គ្រប់គ្រង។ បើ​មិន​ដូច្នោះ​ទេ​ និយោជិក​នឹង​មាន​អារម្មណ៍​ថា​ពួកគេ​មិន​ត្រូវ​បាន​គេ​ស្ដាប់​ ហើយ​នេះ​អាច​នាំ​ឱ្យ​មាន​សីលធម៌​ទាប ​នៅ​កន្លែង​ការងារ។

២. ចែករំលែក​ព័ត៌មាន

មាន​ករណី​ខ្លះ​ដែល​ព័ត៌មាន​ខ្លះ​ត្រូវ​ទុក​​ឆ្ងាយ​ពី​និយោជិក។ ប្រសិនបើ​ព័ត៌មាន​នេះ​មិនមែន​ជា​បញ្ហា​ទេ​ ក្រុមហ៊ុន​គួរ​តែ​ខិតខំ​ដើម្បី​តម្លាភាព​ជាមួយ​បុគ្គលិក​ទាំងអស់។

វា​ជា​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម​របស់​​និយោជិក​ ដែល​ស្ដាប់​ពាក្យ​ចចាមអារ៉ាម​នៅ​ក្នុង​ច្រក​របៀង​ការិយាល័យ ​ហើយ​មាន​អារម្មណ៍ខ្លួនឯង​មិន​សំខាន់។

៣. គោរព​បុគ្គលិក

មនុស្ស​គ្រប់គ្នា​ចង់​បាន​ការ​គោរព​ដោយ​ភាព​ស្មោះត្រង់ ​ជាពិសេស​នៅ​កន្លែង​ធ្វើការ។ អ្នក​គ្រប់គ្រង​ត្រូវ​និយាយ​ដោយ​ភាព​ស្មោះត្រង់ ​ស្ដាប់​គ្រប់គ្នា​ មិន​ត្រូវ​រិះគន់​ខ្លាំង​ៗ​ចំពោះ​និយោជិក​និង​ស្វែងរក​ការ​ដោះស្រាយ​ជម្លោះ​តាម​របៀប​ការទូត។

បើ​អ្នក​គ្រប់គ្រង​មាន​អាកប្បកិរិយា​គោរព​ ឥរិយាបថ​វិជ្ជមាន ​នេះនឹង​ជះ​ឥទ្ធិពល​ដល់​ក្រុម​​ នាំ​ឱ្យ​មាន​វប្បធម៌​​នៃ​ការ​គោរព​ក្នុង​ក្រុមហ៊ុនជាក់ជាមិនខានឡើយ។

៤. សម្របសម្រួល​វិជ្ជមាន កុំ​បង្កើត​វប្បធម៌​អាក្រក់​នៅ​កន្លែងធ្វើការ

កុំ​បង្កើត​វប្បធម៌​ប្រកាន់​បក្សពួក​នៅ​កន្លែង​ធ្វើការ​ឱ្យ​សោះ ​ប្រសិនបើ​យើង​ជា​អ្នក​គ្រប់គ្រង។ រឿង​ខ្លះ​ដូចជា​របៀប​ដែល​នៃ​ការ​គ្រប់គ្រង ​ការ​ដោះស្រាយ​បញ្ហា​​ ភាព​ជោគជ័យ​និង​បរាជ័យ​អាច​ជំរុញ​វប្បធម៌​ក្នុង​កន្លែង​ការងារ។

បើ​សិន​ស្ថានភាព​កន្លែង​ការងារ​បែងចែក​បក្សពួក​ នោះ​និយោជិក​ក៏​មាន​ការ​បះបោរ​ទៅ​អ្នក​គ្រប់គ្រង​វិញ​ដែរ។ នេះ​នឹង​ជំរុញ​ឱ្យ​មាន​សីលធម៌​ទាប ​កើតឡើង​ដូចគ្នា។

៥. ផ្តល់​អាទិភាព​ដល់​បុគ្គលិក

គ្មាន​នរណា​ម្នាក់​ចង់​​ជាប់​គាំង​នៅ​ក្នុង​អាជីព​របស់​ពួកគេ​ឡើយ។ ក្នុង​ពេល​ដែល​និយោជិក​រីក​លូតលាស់​អ្នកគ្រប់គ្រង​មិន​គួរ​អង្គុយ​នៅ​ស្ងៀម​ឡើយ។ បើ​សិន​អ្នក​គ្រប់គ្រង​មាន​ភាព​បត់បែន​ ផ្ដល់​អាទិភាព​ដល់​កំណើន​និយោជិក​ នោះ​នឹង​មាន​ឱកាស​រីកចម្រើន។ អ្នក​ចាត់ការ​ទូទៅ​ក៏​អាច​រៀបចំ​សិក្ខា​សាលា​ ការ​បណ្ដុះបណ្ដាល ​និង​ធនធាន​អប់រំ​ដល់​បុគ្គលិក​ដែរ។

៦. បរិយាកាស​ការងារ​និង​គុណ​ប្រយោជន៍

និយោជិក​គ្រាប់​គ្នា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ចំណាយ​ពេល​ប្រហែល​មួយ​ភាគ​បី​នៃ​ជីវិត​របស់​ពួកគេ​នៅ​កន្លែង​ធ្វើការ។ បើ​កន្លែង​ដែល​មនុស្ស​ចំណាយ​ពេល​គ្រប់​ពេល​ គឺ​មិន​ស្រួល​ទេ​ ហើយ​សីលធម៌​ពួកគេ​នឹង​ធ្លាក់​ចុះ។ ពួកគេ​​មិន​ហ៊ាន​មក​ធ្វើការ​ទេ។

ជា​រឿង​សំខាន់​ដែល​កន្លែង​ធ្វើការ​មាន​ផាសុកភាព​គ្រប់គ្រាន់ ​សម្រាប់​និយោជិក។ កន្លែង​ធ្វើការ​គួរ​តែ​ស្អាត ​មាន​សុវត្ថិភាព ​មាន​ខ្យល់​ចេញ​ចូល​ល្អ​ ក្នុង​ចំណោម​កន្លែង​ផ្សេង​ទៀត៕

ចុចអាន៖របៀបជ្រើសរើស​បុគ្គលិកដែលនាំឱ្យ​ក្រុម​​ទាំងមូលរីកចម្រើនបាន

ចុចអាន៖វិធី​​ឡើង​ទៅ​រក​​ភាព​ជា​អ្នកដឹកនាំ ​ដែល​មាន​គេ​ដើរ​តាម​ច្រើនដោយសុទ្ធចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖inside