វិស័យ​អប់រំ​នៅ​ខេត្ត​ប៉ៃលិន​មាន​ភាព​ល្អប្រសើរ​ក្រោយ​សមាហរណកម្ម​ឆ្នាំ​១៩៩៦
BREAKING NEWS
Search

វិស័យ​អប់រំ​នៅ​ខេត្ត​ប៉ៃលិន​មាន​ភាព​ល្អប្រសើរ​ក្រោយ​សមាហរណកម្ម​ឆ្នាំ​១៩៩៦

​ភ្នំពេញ ៖ លោក ធូ ភា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ប្រាប់​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​វិស័យ​អប់រំ​នៅ​ខេត្ត​ប៉ៃលិន​មាន​កម្រិត​ស្តង់ដារ​ដូច​ខេត្ត​ធំៗ​នានា ទាំង​អគារ​សិក្សា ទាំង​សំភារៈ​សិក្សា​ឧ​ប​ទេ្ទ​ស និង​លោកគ្រូ អ្នកគ្រូ​ដែល​ចេញពី​គរុកោសល្យ​ពី​ថ្នាក់ជាតិ​និង​តាម​បណ្តា​សាលា​គរុកោសល្យ​ភូមិភាគ​។

លោក​បន្ថែម​ឲ្យ​ដឹង​ថា ខេត្ត​ប៉ៃលិន​មាន​សាលា​ចាប់ពី​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​វិទ្យាល័យ​ចំនួន​១១២​សាលា ក្នុង​នោះ​មាន​អគារសិក្សា​ចំនួន​១៣៤​ខ្នង​ស្មើនឹង ៧៧២​បន្ទប់​ក្នុងចំណោម​អាគារ​ទាំងនោះ​មាន​អគារ​ចំនួន​៤៥​ខ្នង ស្មើនឹង​១៦៨​បន្ទប់ ​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដែល​បាន​តែងតែ​ឧបត្ថម្ភ​គាំទ្រ​លើ គ្រប់​សំណើ​សំណូមពរ​បំពេញ​តំរូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​។​

ក្នុងនាម​ជា​យុវនារី​សមាហរណកម្ម​ក្រោយ​ឆ្នាំ​១៩៩៦​នៅក្នុង​ខេត្ត​ប៉ៃលិន​លោកស្រី កើត ស៊ី​ធា​ម បាន​មាន​ចំណាប់អារម្មណ៍​ថា លោកស្រី​សប្បាយរីករាយ​នៅក្នុង​សន្តិភាព ព្រោះ​មាន​សន្តិភាព​ធ្វើ​ឲ្យ​ខេត្ត​ទទួលបាន​ការអភិវឌ្ឍ​ន៍ គ្រប់​វិស័យ និង​អាច​ឲ្យ​លោកស្រី​រស់រានមានជីវិត​រហូតមកដល់​សព្វថ្ងៃ ទទួលបាន​ការសិក្សាអប់រំ ដោយសារ​វឌ្ឍនភាព​របស់​វិស័យ​អប់រំ ល្អ​នៅក្នុង​ខេត្ត​នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​លោកស្រី​ក្លាយជា​អ្នក​បន្តវេន​និង​អាច​បម្រើកា​រងារ​ជា​មន្ត្រីរាជការ​ក្នុងឋានៈ​ជា​ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ប៉ៃលិន​បច្ចុបន្ន​នេះ​៕
វ​ត្តី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114