វីរៈសិល្បករខ្មែរ ផ្នែកចម្រៀងអាយ៉ៃ លោក​គ្រូ​ ឈិន ឈៀង ទទួលមរណភាព
BREAKING NEWS
Search

វីរៈសិល្បករខ្មែរ ផ្នែកចម្រៀងអាយ៉ៃ លោក​គ្រូ​ ឈិន ឈៀង ទទួលមរណភាព

​គ្រូ​ចម្រៀង​អាយ៉ៃ​ជើង​ចាស់​លោក ឈិន ឈៀង បាន​ទទួល​មរណភាពភាពនៅ​​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា​ ឆ្នាំ​២០២០​។ នេះបើតាមទំព័រហ្វេសបុក​​លោ​ក អ៊ឹម ជីវ៉ា បានបង្ហោះ​មុន​នេះ។

លោក​បាន​សរសេរ​ថា “វីរៈសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណៈ ហើយនៅរសៀលម៉ោង៣:៤៥នាទី នៅគេហដ្ឋានរបស់គាត់ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត ។ អាស្រ័យដូចបានជំរាបជូនខាងលើនេះសូមបងសិល្បករ មេត្តាជ្រាបជាដំណឹង “។

ក្នុងជន្មាយុ​ ៧៥ ឆ្នាំ​លោកធ្លាប់​​មាន​ជំងឺ​គាប​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​១៨​ឆ្នាំ​ហើយ មើលមិនជាសះស្បើយ​ឡើង​ ខណៈគ្រួសារ​លោក​បាន​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រម​ទាំង​មន្ទីរ​ពេទ្យ​ល្បី​ៗ​នៅ​កម្ពុជា​ជា​ច្រើន​ទៀត ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់​លោក​ហាក់​មិន​ប្រសើរ​។

ចុចអាន៖ សម្តេចតេជោ ហ៊ុន សែន ៖ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2 និង $5 នៅតែចាយបានធម្មតាក្នុងប្រទេសកម្ពុជា

ស្តាប់ និងទស្សនា ចម្រៀងអាយ៉ៃ លោកគ្រូ ឈិន ឈៀង ៖