BREAKING NEWS
Search

វី​តា​ល់​ប្រគល់​រង្វាន់​ ដល់​គូ​ស្វាមី​ មានសំណាង​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​«​វី​តា​ល់​ស្នេហ៍​លើ​វេហា​ស៏​» ​

ភ្នំពេញ​ ៖​ ក្រុមហ៊ុន​វី​តា​ល់ បាន​ប្រារព្ធ​ពិធី ប្រគល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​វី​តា​ល់ ដែលមាន​សំណាង​នៅក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​«​វី​តា​ល់​ស្នេហ៍​លើ​វេហា​ស៏​» កាលពី​ព្រឹក​ថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០១៧​នៅ​ក្រុមហ៊ុន វី​តា​ល់​ដោយមាន​ការចូលរួម​ពី​លោក ជុន​ហៀ​ង ថាវ​សិទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ​ប​ភើ​រេ​សិន វី​តា​ល់​និង​គូ​ស្វាមី​ដែលមាន​សំណាង​ជាច្រើន​ទៀត​។​

គូ​ស្វាមី​ដែលមាន​សំណាង​ត្រូវ​រង្វាន់​ពី​វី​តា​ល់​មាន​សរុប​ចំនួន​២៩​រង្វាន់ រួមមាន ដំណើរ​កម្សាន្ត​លំដាប់ វី​អាយ​ភី តាម​ឧទ្ធម្ភាគចក្រ​ជុំវិញ​ទឹកដី​អង្គរ​ជាមួយនឹង​ការ​ស្នាក់នៅ​សណ្ឋាគារ​ផ្កាយ​៥​ដ៏​រ៉ូ​មែន​ទិ​ក ឈុត​ខារ៉ាអូខេ​សូ​នី ទូរទស្សន៍​អិ​ល​ជី ៤៣​អ៊ី​ញ ម៉ាស៊ីនបោកខោអាវ កង្ហារ​អេ​ឡិច​ត្រូ​និ​ច ព្រមទាំង​រង្វាន់​ទឹក​ពិសា​វី​តា​ល់​ជាច្រើន​សិប រង្វាន់ ទៀត​។



​ការប្រគល់​រង្វាន់​នេះ​ធ្វើឡើង​បន្ទាប់ពី​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ពី​កម្មវិធី​វី​តា​ល់ «​ស្នេហ៍​លើ​វេហា​ស៏​» ពី​ការចាប់​រង្វាន់​លើក​ទី​១ កាលពី​ពាក់​កណ្តាលខែ មិនា កន្លងមក​ក្នុង​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​រួចមក​។​

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​លោក ជុន​ហៀ​ង ថាវ​សិទ្ធ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ​ប​ភើ​រេ​សិន វី​តា​ល់​បាន​សម្តែង​អំណរគុណ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ ទឹក​ពិសា​គុណភាព​ខ្ពស់​វី​តា​ល់​កន្លងមក ដែល​ការគាំទ្រ​នេះ​បានធ្វើ​ឲ្យ​វី​តា​ល់ មានកម្ម​វិធី​សង្គម​ជាច្រើន​ដើម្បី​ឆ្លើយតប​ទៅនឹង​មូល​និ​ធី​ជួយ​សង្គម​របស់​យើង​។ លោក​ប្រធាន​ផ្នែក​ទីផ្សារ ក៏បាន​សម្តែង​ការអបអរសាទរ​ចំពោះ​គូ​ស្វាមីភរិយា​ថ្មី ដែល​បាន​ជ្រើស​យក​វី​តា​ល់​ទៅប្រើ​ប្រាស់​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ព្រមទាំង​មានសំណាង​ឈ្នះ​រង្វាន់ ពី​ក្រុមហ៊ុន វី​តា​ល់​។

លោក​បាន​បន្តថា​« វី​តា​ល់​មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ដែល​ផលិត​ទឹក​មាន​គុណភាព​ឈានមុខ​នោះទេ យើង​ក៏​ជា​ក្រុមហ៊ុន​ដែលមាន​ភាព​សុ​ក្រិត​បំផុត ពួកយើង​តែងតែ​ផ្តល់​រង្វាន់​ពិតៗ​ដល់​អតិថិជន​ដោយ​មិន​ធ្លាប់​កុហក​បោកប្រាស់​អតិថិជន​ម្តងណា​ឡើយ​។​ជាក់ស្តែង​ដូចជា​ថ្ងៃនេះ​ផងដែរ គូ​ស្វាមីភរិយា​ដែល​ទទួលបាន​រង្វាន់​ទាំងអស់​គឺ​សុទ្ធសឹងតែ​ជា​អ្នកទទួលបាន​រង្វាន់​ពិតៗ​មិន​ក្លែងបន្លំ​»​។



ស្ថិតក្នុង​ទឹកមុខ​រំភើប និង​សប្បាយ​រីក​យ​រាយ គូ​ស្វាមី​ដែល​ត្រូវ​រង្វាន់​បាន​និ​យា​យាយ​ថា ពួកគាត់​ពិតជា​មិនដែល​នឹកស្មានថា​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ពី​វី​តា​ល់​បែបនេះ​ទេ ព្រោះ​តាំងតែ​ពី​ដើម មិនដែល​មានសំណាង​បានឈ្នះ​រង្វាន់​អ្វីមួយ​ពី​ក្រុមហ៊ុន​ណាមួយ​ឡើយ ហើយ​ពួកគាត់​សូម​អគុណ​វី​តា​ល់​ជាខ្លាំង​ដែល​បង្កើត​កម្មវិធី​ដែល​ផ្តល់​រង្វាន់​ពិតៗ​បែបនេះ​។ ពួកគាត់​សូម​ផ្ញើរ​សារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដទៃទៀត​ដែលមាន​គម្រោង​រៀបការ សូម​ជ្រើស​យក​វី​តា​ល់ ព្រោះ​នឹង​អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ហើយ ក៏​ទទួលបាន​ទឹក​ដែលមាន​គុណភាព ប្រកបដោយ​ភាពថ្លៃថ្នូរ​សម្រាប់​បម្រើរ​ភ្ញៀវ​ដែល​មក​ចូលរួម​ផងដែរ​។​

គួរបញ្ជាក់​ផងដែរ​ថា​អ្នក​ត្រូវ​រង្វាន់​ក្នុង​កម្មវិធី​ចាប់​រង្វាន់ «​វី​តា​ល់​ស្នេហ៍​លើ​វេហា​ស៏​» លើក​ទី​១ នេះ​មាន​ចំនួន ២៩​រង្វាន់ ដែល​ក្នុងនោះ​គូ​ដែល​ត្រូវ​រង្វាន់​ធំ​គឺ លោក វ៉ា មី​ណូ និង អ្នកនាង ធឿន សុនី​តា មកពី​ភ្នំពេញ ទទួលបាន​រង្វាន់​ធំ កញ្ចប់​ដំណើរ កម្សាន្ត​តាម​ឧទ្ធម្ភាគចក្រ លើ​ទឹកដៃ​អង្គរ តម្លៃ រាប់ពាន់​ដុល្លា​។​ចំណែក លោក លាន សុវណ្ណ​លី និង អ្នកនាង លឹម សុខ​នី​ន មកពី​ភ្នំពេញ ទទួល បាន​រង្វាន់​ឈុត​ខារ៉ាអូខេ​សូ​នី​, លោក​ផេង សុភា និង​អ្នកនាង អូន រចនា ទទួលបាន ទូរទស្សន៍​LG ៤២​អ៊ី​ញ​, លោក លី ណេ​ទីន​ស៊ួ​ង និង​អ្នកនាង ហ៊ាន សុខ​ជា មកពី​ភ្នំពេញ ទទួលបាន​ម៉ាស៊ីនបោកខោអាវ​ម៉ាក​សាម​សុង​និង​គូ​ស្វាមីភរិយា​ថ្មី ២៥​គូ​ទៀត​ក៏មាន​សំណាង​ទទួលបាន កង្ហារ​អេ​ឡិច​ត្រូ​និ​ច និង​ផលិតផល​វី​តា​ល់​ជាច្រើន​កេស​ផងដែរ​។



វី​តា​ល់ ក៏​សូម​អំពាវនាវ​ដល់​អ្នក​ដែល​មិន​បានឈ្នះ​រង្វាន់​លើក​នេះ សូមកុំ​ទាន់​អស់សង្ឃឹម ព្រោះនេះ​គឺ​គ្រាន់តែ​ជាការ​ប្រគល់​រង្វាន់​លើក​ទី​១ ប៉ុណ្ណោះ​។ «​វី​តា​ល់​ស្នេហ៍​លើ​វេហា​» នឹងមាន​ការចាប់​រង្វាន់ ចំនួន​១​លើក​ទៀត​គឺ​នៅ​ខែ កក្កដា ដើម្បី​ស្វែងរក​កូនកំលោះ​ក្រមុំ​ដែលមាន​សំណាង​ផ្សេងទៀត​។ ជាងនេះទៅទៀត សម្រាប់​អ្នក​ដែលមាន​គម្រោង​រៀបការ​សូមកុំ​ភ្លេច​ជ្រើស​យក វី​តា​ល់ ព្រោះ​វី​តា​ល់​គឺជា​ក្រុមហ៊ុន​ទឹក​ពិសា​តែមួយគត់​ដែល​ផ្តល់ សំណាង​ជា​រង្វាន់​ជាច្រើន​ប្រភេទ​សម្រាប់​ជា​ចំណងដៃ​របស់​អ្នក​។ សូម​ប្រញាប់​រួសរាន់​ឡើង ព្រោះ វី​តា​ល់​ចង់ឃើញ​រង្វាន់​ទាំងអស់​ក្លាយជា​ចំណងដៃ​ដ៏​មានន័យ​សម្រាប់​អាពាណ៍​ពិពាហ៍​របស់​អ្នក ។​

គួរ​បញ្ជាក់ថា​កម្មវិធី​អាពាហ៍ពិពាហ៍ វី​តា​ល់ ស្នេ​ហ៏​លើ​វេហា​ស៏ នឹង​បន្ត​រហូតដល់ ខែកក្កដា ២០១៦ ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​ទូរ​សព្ទ​លេខ ភ្នំពេញ​និង​កណ្តាល 097 7501 333/088 6333 079 ខេត្តសៀមរាប 097 8061 333 បាត់ដំបង 088 6333 047 និង កំពង់ចាម 088 6333 066 ឬ​អាច​ស្វែងរក​ក្នុង Vital Facebook Page: vital premium water​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684