ព័ត៍មានទាន់​ហេតុការណ៏
Search

វេទមន្តផ្លូវងងឹត​សក្តសិទ្ធអន្ទងឱ្យគូស្នេហ៍ត្រឡប់មកវិញ

បាត់បង់ស្នេហា​​និយាយស្រួលតែពិបាកឆ្លងកាត់។ ជនជាតិ​ទួរគី ជាប្រទេស​ដែលមាន​វិជ្ជាស្នេហ៍ផ្លូវងងឹត​មហា​ជ្រៅជ្រះគេមានវិធី​សាស្ត្រមួយចំនួន​ដែលអាចជួយយើង​ឱ្យអន្ទងបាន​បេះដូង​ចាស់វិលមក​ស្អំថ្នាក់ថ្នម​ជីវិត​វិញ​បាន។

១ រូបថត

យករូបថតគេនឹងយើង ដាក់ក្នុងឆ្នាំ​ទឹកក្តៅមួយ បង់ស្ករសឬទឹកឃ្មុំ ផ្កាកុលាបស្រស់មួយ​ទង​និងទឹកអប់ក្រអូប។ ស្ងោរវត្ថុទំាងនេះ​ឱ្យក្តៅ​ពុះ​ហើយ​សមាធិក្បែរ​នោះដោយនិយាយថាថា​សូម​ឱ្យស្នេហា​យើង​វិលមកដូចដើមវិញ។ជនជាតិ​ទួរគីជឿ​ថា​គ្រប់យ៉ាងលើលោកមាន​ទាក់ទង​នឹង​វាលវដ្តសង្សា​ដែលជាទំនាញ​ទាក់ទង​រវាង​ទឹក​ដី​ភ្លើង​និងខ្យល់ នៅពេលដែលយើង​ធ្វើអ្វីមួយមិនត្រូវ​វាអាចបណ្តាលឱ្យ​ក្តីឈឺចាប់កើតឡើងបាន​ដូច្នេះ​ក្រៅ​ពី​ស្លរូបថត​ហើយ​ត្រូវតែ​ធ្វើបុណ្យ​ដាក់ទាន​ទៅកាន់អ្នកទុរគត់ដើម្បីបានលាភសំណាង​មកវិញ។

២ យ័ន្ត

វិធីទីពីរនេះធ្វើតាម​ជនជាតិអ៊ីតាលី។ ​យើង​អាចសរសេរយន្ត ឈ្មោះគេ​នឹងយើង​លើក្រដាសពណ៌ក្រហម​ឬផ្កាឈូក​ហើយ​បត់វាបិទជិត។​រកវេលាព្រះចន្ទពេញវង់និងទីស្ងាត់មួយ​អង្គុយ​សមាធិ​នឹកឃើញរឿង​ល្អៗជាមួយគ្នា​ហើយ​ហៅឈ្មោះ​គេ​នោះ​និងឈ្មោះ​យើង​ទន្ទេញចាំមាត់ដោយ​ដៃកាន់ក្រដាស់យ័ន្ត។ បានមួយ​ស្របក់ យកក្រដាស់ទៅទុក​ក្នុងកាបូបលុយ​ឬហោប៉ៅ។​រង់ចាំ​ដល់ចន្ទពេញវង់លើកក្រោយ​ទើប​លើកយកមកលា​មើល ដោយនិយាយថា ចូលមកក្នុងជីវិតខ្ញុំម្តងទៀត។

៣ ក្រមួនគូ

នៅអាហ្វ្រិក ការសូន​រូបក្រមួន​ ​ពេញនិយមណាស់សម្រាប់អាគមស្នេហ៍។​ គេយកទៀនក្រហមពីរ​ដើម មកផ្អោបចូលគ្នា​ដោយ​ខ្សែអំបោះ​ ឬដុត​ឱ្យវារលាយជាប់គ្នា។ ​ម្ខាងឆ្លាក់ជាគេម្ខាងជាយើង​ហើយដាក់ឈ្មោះលើនោះ​ដោយប្រើប៊ិច​ឬ​ចុងកាំបិត។ បន្ទាប់មកយករួបទំាងពីរ​នោះញាត់ចូលក្នុងដបខ្មៅមួយ​បិទជិត។​ មុនពេលបណ្តែត​វា​តាម​ទឹក ចូរនិយាយថា​សូមពីរនាក់នេះ​ងប់ងល់ស្រលាញ់គ្នា​មិនខ្វល់ពីអ្នកណាទំាងអស់។