BREAKING NEWS
Search

វះកាត់​សម្រក​ទម្ងន់​ជា​ចុងក្រោយបង្អស់​នោះ បែរជា​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​

​វា​ជាទូទៅ​ទៅហើយ ដែល​ធ្វើការ​វះកាត់​សម្រក​ទម្ងន់​ត្រូវ​រួមបញ្ចូល​ជាមួយ​នូវ​បញ្ហា​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ក្រពះ ពោះវៀន ព្រមទាំង​មាន​ចំណីអាហារ​មួយចំនួនទៀត​ដែល​មិនអាច​បរិភោគបាន​។ នេះ​ជាការ​លើកឡើង​ដោយ​ការសិក្សា​ស្រាវជ្រាវ​មួយ​កាលពីពេល​ថ្មីៗ​នេះ​។​

អ្នកសិក្សា​ស្រាវជ្រាវ​បាន​ពិនិត្យ​ទិន្នន័យ​ទៅលើ​អ្នកជំងឺ​ធាត់​មែនទែន​ដល់​ទៅ​២៤៩​នាក់ ដែល​បាន​ឆ្លងកាត់​ប្រតិបត្តិការ​វេជ្ជសាស្ត្រ​ហៅថា laparoscopic Roux-en-Y gastric bypass ដែល​ធ្វើ​ឲ្យ​ក្រពះ​របស់​ខ្លួន​រួម​តូច​ទៅ​នៅសល់​ទំហំ​ប៉ុន​ស៊ុត​មាន់​។​

​រយៈពេល​២​ឆ្នាំ បន្ទាប់ពី​ធ្វើបាន​វះកាត់​អ្នកជំងឺ​ទាំងនេះ​បាន​ថយចុះ​ទម្ងន់​សរុប​ដល់​ទៅ​៣១​ភាគរយ​ពី​ទម្ងន់​មធ្យម ​នៃ​រូប​កាយ​។ ប៉ុន្តែ​ប្រៀបធៀប​ទៅនឹង​ក្រុមមនុស្ស​ធាត់​២៩៥​នាក់ ដែល​មិនបាន​ធ្វើការ​វះ​កាត់​ដោយ​ប្រតិបត្តិការ​ដូចខាងលើ​នេះ​វិញ បែរជា​អ្នក​វះកាត់​បង្រួញ​ក្រពះ​មាន​បញ្ហា​ពិបាក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ហើយក៏​ពុំ​អាច​បរិភោគ​ចំណីអាហារ​បាន​ច្រើន​យ៉ាងដូច​កាលពី​មុនត​ទៅទៀត​ឡើយ​។​

​ករណី​កើតមាន​បញ្ហា​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ទូទៅ​ជាទូទៅ​នោះ មានដូចជា ​ក្រពះ​មិន​រំលាយ​អាហារ ក្រពះ​រមូល ហើមពោះ ភើ និង​ទល់លាមក​ពិបាក​បន្ទោបង់​។ នេះ​ជា​របាយការណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​ដែល​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ British Journal of Surgery៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114