BREAKING NEWS
Search

វ៉ាន់ នី​ឡា កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ ដោយ​សង្ស័យ​មាន​ផ្ទៃពោះ​មុនពេល​រៀបការ

ភ្នំពេញ ​៖ ​តារា​កំប្លែង​សាច់​សខ្ចី​វ័យក្មេង​កញ្ញា វ៉ាន់ នី​ឡា ពេលនេះ​បានធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកគាំទ្រ​កាន់តែ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ ខណៈ​ដែល​នៅ​សុខៗ​តារា​ស្រី​រូប​នេះ​បាន​ទម្លាយ​នូវ​រូបថត​ចំនួន​៣​សន្លឹក​ ដែល​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​មាន​មន្ទិល​សង្ស័យ​ថា ​នាង​ហាក់​កំពុង​មាន​ផ្ទៃពោះ​មុន​ពេល​រៀបការ​ជាមួយ​គូ​ដណ្តឹង​។

រូបថត​ចំនួន​៣​សន្លឹក​របស់​តារា​កំប្លែង​កូនស្រី​សំណព្វចិត្ត​ផលិតករ​កម្មវិធី​កម្សាន្ត​លោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ិ​ច ទ័​រ​គឺ​កញ្ញា វ៉ាន់ នី​ឡា ដែល​ត្រូវ​បាន​បង្ហោះ​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ពេល​នេះ​ គឺ​ឃើញថា នី​ឡា បាន​ស្លៀក​នូវ​ឈុត​សម្លៀកបំពាក់​រ៉ូ​ប​ផ្កា​ពណ៌​ខ្លាញ់​ក្តាម​ឈរ​ថត​យ៉ាង​ស្រស់ស្រាយ​។

ប៉ុន្តែ​រឿង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​នោះ​ គឺ​ផ្នែក​នៃ​រង្វង់​ពោះ​របស់​នាង​មើលទៅ​ហាក់​មាន​ទម្រង់​ធំ​ខុសប្លែក​ពី​ធំ​ធម្មតា ​ទើប​មានការ​សង្ស័យថា​នាង​មាន​ផ្ទៃពោះ​។

ជុំវិញ​នៃ​រឿងរ៉ាវ​បង្ហោះ​រូបភាព​បង្ក​ជា​ចម្ងល់​សម្រាប់​មហាជន​នេះ​ដែរ ​តារា​កំប្លែង​កញ្ញា វ៉ាន់ នី​ឡា ក៏បាន​សរសេរ​ភ្ជាប់​នូវ​ខ្លឹមសារ​ដោយ​ខ្លី​មួយ​ឃ្លា​មាន​អត្ថន័យ​បែបនេះ​ថា កុំ​មាត់​។​ តាមរយៈ​រូបភាព​នេះដែរ​ក៏មាន​ការ​លើក​ឡើងជា​សំណួរ​ថា​ តើ idol ពោះធំ​មែន​?​ ខណៈ​ទៀត​បាន​និយាយ​ថា ​ប្រហែល​មកពី វ៉ាន់ នី​ឡា ញ៉ាំ​ច្រើនពេក​ទើប​បែបនេះ​។

ចម្ងល់​របស់​មហាជន​ខាងលើ​នេះដែរ​គេហទំព័រ​កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃទី​១៤​ ខែកញ្ញា ​ឆ្នាំ​២០២០​នេះ​បាន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ ដើម្បី​ស្វែងរក​ការ​បកស្រាយ​ពី​សំណាក់​តារា​កំប្លែង​រូប​ស្រស់​កញ្ញា វ៉ាន់ នី​ឡា តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដែរ​តែ​មិនអាច​ទាក់ទង​បានឡើយ​។​ ដូច្នេះ​សង្ឃឹមថា​នាង​នឹង​ក្លាហាន​ចេញមុខ​បញ្ជាក់​ការពិត​ឲ្យ​មហាជន​បានដឹង​ច្បាស់​នៅពេល​ក្រោយ​៕
ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114