ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មភាពទំាងនេះ បង្ហាញថាគេស្រលាញ់យើងស្មោះ

ទោះបីជាសង្សារ តែពេលខ្លះ​ស្រីៗនៅតែឆ្ងល់ថា តើបុរសម្នាក់នោះ​ពិតជាស្រលាញ់នាង​ពិត​ទេ?

KPTplus​មាន​សញ្ញាងាយៗដែលស្រួលសម្គាល់ថា​គេនោះ​កំពុងតែស្រលាញ់យើង​ពិត​ទោះបីជា​គេមិនទាន់បាននិយាយពាក្យ​ស្រលាញ់ចេញមកក៏ដោយ។

១ និយាយស្តីស្និទ្ធស្នាល

ស្គាល់គ្នាមិនប៉ុន្មាន​ប៉ុន្តែមានអារម្មណ៍ល្អជាមួយគ្នា មានអារម្មណ៍ហាក់ដូចជាស្គាល់គ្នាយូរមកហើយ និយាយ​គ្នា​ស្និទ្ធ​​គេចង់ប្រាប់រឿងជាច្រើនក្នុងចិត្ត​រួមទំាង​សកម្មភាព​ឬផែនការជីវិតល្អៗរបស់គេមកឱ្យយើង​ដឹង នេះគឺជាសញ្ញាល្អមួយ មនុស្សប្រុសកម្ររនឹងនិយាយ​រឿងផ្ទាល់ខ្លួន​មកកាន់ភេទផ្ទុយ​ណាស់លើកលែង​តែគេ​

ចង់ផ្សារភ្ជាប់ជីវិត​គេ​នឹងនាង។

២ គេ​ចាំ​ពាក្យសម្ដីយើង​ហើយ​ពេលខ្លះវាមានឥទ្ធិពលឱ្យគេផ្លាស់ប្តូរ

បើ​យើងសម្គាល់ឃើញថា​គេបានធ្វើអ្វីម្យ៉ាង​ដែល​យើង​ធ្លាប់និយាយ​ពីមុនមក បានន័យ​ថា​ពាក្យសម្ដីរបស់យើង​ពិតជាមានតម្លៃណាស់សំរាប់គេ ជាហេតុ​ឱ្យ​គេតែងតែយកចិត្តទុកដាក់ស្ដាប់ ចងចាំ​រំលឹកវា​ពេលគេនៅឆ្ងាយ​ពីយើង ។គិតអីទៀត? គេ​នឹកយើង​គ្រប់ដង្ហើមចេញចូលហើយនៅថាមិនស្រលាញ់ទៀត?

៣ ការយកចិត្ត​ទុកដាក់​តាមរយៈកាយវិការ

កាយវិការរបស់គេក៏បានស្ដែងឱ្យយើងដឹងបាន​តាមរយៈភាពយកចិត្តទុកដាក់​និងស្ដាប់​រាល់ពាក្យ​ដែលយើង​កំពុងនិយាយជាមួយ​ស្នាម​ញញឹម​និងភ្នែក​ស្រទន់។ ទំាង​នេះ​បានអោយយើងដឹងពី​អារម្មណ៍របស់គេដែលមាន​សេចក្ដីសុខក្នុងការ​ឱតម្លៃយើង និង​យកចិត្ត​ទុកដាក់ចំពោះ​អ្វីដែលយើង​កំពុងនិយាយព្រោះ​គេ​ចង់ដឹងថា​ជីវិត​ប្រចាំ​ថ្ងៃ​របស់យើង​ដំណើរ​ការទៅដោយ​របៀបណា?

៤ យើងជាអទិភាព

មិនថាគេនៅកន្លែងធ្វើការ ជួបជុំជាមួយមិត្ដភក្ដិ ឬទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ គេតែងតែ លើកទូរសព្ទ​ឬហៅមកយើងវិញភ្លាម នៅពេលដែលគេទំនេរ។ មនុស្ស​ប្រុស​ដែលលើទូរសព្ទ​យើងគ្រប់ពេល​ហើយ​រកលេសនិយាយជាមួយយើង ពិតជាមនុស្សដែលស្រលាញ់យើង​ពិតប្រាកដព្រោះធម្មជាតិមនុស្ស​ប្រុស​គេមិនងាយ​ចំណាយពេលនិយាយជាមួយមនុស្ស​ស្រីដែលគេដឹងថាស្រលាញ់គេ​តែគេមិនមានចិត្ត​ឱ្យវិញនោះទេ។

៥ គេគាំទ្រក្ដីស្រមៃរបស់យើង

គាំទ្រគំនិត​គ្នាទៅវិញទៅមកជាសកម្មភាពមនុស្ស​ស្រលាញ់គ្នា។ទោះបីជាអ្នកទាំងពីរ​មិនមានពេលវេលា​ជាមួយគ្នាគ្រប់គ្រាន់​ឬម្នាក់ណាផ្លាស់ប្តូរ​ការងារ ឡើងតំណែង កតើឬុក្ខ​នៅកន្លែង​ធ្វើការ ពួកគេ​ចែក​រំលែក​អារម្មណ៍នេះជាមួយគ្នា។

បើអ៊ីចឹង​មែននោះ អ្នកទំាង​ពីរជាគូ​ដ៏សក្តសម។

៦.គេចូលចិត្ត​ឃើញយើងមានអារម្មណ៍ល្អ

បុរសដែលលង់ស្នេហ៍នឹងយើង តែងតែ​ព្យាយាម​ផ្តល់ឱ្យយើង​នូវ​ភាព​ផ្អែមល្ហែម។ភាពរ៉ូមែនទិកនេះ​ខ្លាំង​ឬ​ខ្សោយ​ទៅ​តាម​ ចរិតធម្មជាតិ​របស់គេ។​បើគេមិនសូវពូកែនិយាយនិងអៀនច្រើន យើង​អាច​ឃើញការប្រឹងប្រែង​របស់គេ។ គេត្រៀមខ្លួនជាស្រេចក្នុងការឱបយើង​នៅពេលណាដែលអ្នកត្រូវការការលួងលោមឬ​យើងមិន​សប្បាយ​ចិត្តនិងការពារយើង​នៅចំពោះមុខ​មនុស្ស​ម្នាផងទំាងពួង​គេមិនខ្លាច​នឹងបង្ហាញ​ថាគេ​ឈរ​ខាង​យើង​នោះទេ។

សន​ ផានិត/p>