BREAKING NEWS
Search

សកម្មភាព​ចិញ្ចឹម​កូន​៤យ៉ាងដែល​ឪពុក​ម្ដាយសម័យថ្មីនិយមធ្វើ

ចិញ្ចឹមក្មេងឲ្យធំធាត់ជាមនុស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គម​ជាទំនួលខុសត្រូវរបស់ឪពុកម្ដាយគ្រប់រូប។ ហេតុនេះប៉ាម៉ាកទាំងឡាយ មិនគួរព្រងើយកន្តើយនឹងភារៈនេះទេ ដោយព្រោះលោកអ្នកជាស្នូល និងជាចំណែកធ្វើឲ្យក្មេងក្លាយជាមនុស្សបែបណានាពេលអនាគត។

អត្ថបទខាងក្រោមជាគន្លឹះ​មាន​តម្លៃ​ទាំង ៤​សម្រាប់​​ចិញ្ចឹម​កូន​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​ដឹង​និងអនុវត្ត៖

១. ចំណាយ​ពេល​វេលា​សម្រាប់​កូន

មិនថាលោកអ្នករវល់ការងារយ៉ាងណាក៏ដោយ ការ​ចំណាយ​ពេល​វេលា​ជាមួយ​កូន​ៗជាប់​លាប់ អាចធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្ដៅ និងមិនឯកោ។ ជាប៉ាជាម៉ាក់ មិនគួរណាយកភាពរវល់មកផ្ដាច់ទំនាក់ទំនងជាមួយកូនឡើយ ព្រោះនោះអាចជាមូលហេតុមួយបណ្ដាលឲ្យពួកគេកើតជំងឺផ្លូវចិត្តបាន។

២. នាំកូនដើរ​លេង​​​ខាង​ក្រៅ​

​រៀបចំពេលនាំកូនចេញ​ទៅ​ខាង​ក្រៅ​លេង ដើម្បីឲ្យ​បាន​ឃើញ​គេ​ឃើញ​ឯងខ្លះ។ ឪពុកម្ដាយមួយចំនួនបណ្ដោយឲ្យកូនដើរលេងក្នុងទូរសព្ទស្មាតហ្វូនរាល់ថ្ងៃ ដោយចាត់ទុកថា ទង្វើបែបនេះជាការបង្រៀនកូនឆ្លាតទៅវិញ។ សូមនាំពួកគេដើរកម្សាន្តជាមួយធម្មជាតិ និងជួបមនុស្សពិតៗដោយផ្ទាល់ និងគួរដាក់​កំណត់​កូន​ៗ​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យាប្រចាំថ្ងៃ។ ​

៣. បង្ហាញ​ទំនួល​ខុស​ត្រូវ​

​ប៉ា​​ម៉ាក់​មាន​ទំនួល​ខុស​ត្រូវ​លើ​ភាព​ជា​ឪពុក​ម្ដាយ អាច​បង្រៀន​ទៅ​កូន​ៗដោយប្រយោល​ពី​ការទទួលខុសត្រូវរបស់ពួកគេដូចគ្នា។ ដូចពាក្យមួយពោលថា “សកម្មភាព ឮ ជាងសម្ដី” វាចង់បញ្ជាក់ពីទង្វើជាក់ស្ដែងរបស់ប៉ាម៉ាកដែលពិតជាគម្រូដ៏មានឥទ្ធិពលសម្រាប់កូនជាងពាក្យប្រៀនប្រដៅ។

៤. ស្វែង​យល់​ពី​ចំណូល​ចិត្ត​ លើកទឹកចិត្តកូនជានិច្ច

បើសិនប៉ា​ម៉ាក់ ចង់​ឱ្យ​កូន​ធំ​ឡើង​ក្នុង​ពិភព​មួយ​ដែល​ភ្លឺស្វាង និង​ល្អ​ប្រសើរជាង​កាល​ជំនាន់​របស់​ខ្លួន បង្រៀនពួកគេពីអតីតកាលដើម្បីឲ្យពួកគេចៀសវាងរឿងមិនល្អ។ ម្យ៉ាងទៀត អ្វី​ដែល​ល្អ​បំផុត​​ក្នុង​ការ​ចិញ្ចឹម​កូន ​នោះជាការ​ស្វែង​យល់​ពី​ចំណុច​ខ្លាំង​របស់​កូនៗ និង​គាំទ្រ​ពួក​គេ​ឱ្យ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ជាជាង​ដាក់​បន្ទុក ឬ​កំណត់​គោល​ដៅ​ជីវិត​សម្រាប់​ពួកគេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ហេតុអ្វី​បាន​ជា​កូនៗ ជិតស្និទ្ធ​ជាមួយ​ជីដូនជីតា​ជាង​ឪពុកម្ដាយ?

ចុចអាន៖ មុន​ដាក់​ពាក្យ​សុំ​លែងលះ​ ​ប្ដី​ប្រពន្ធ​គួរ​ពិចារណា​លើ​ចំណុច​ទាំងនេះ​សិន