BREAKING NEWS
Search

សញ្ញា​បង្ហាញ​ថា យើងកំពុង​ធ្វើឱ្យជីវិតមានសភាពគួរ​ធុញទ្រាន់​ខ្លាំង​បំផុត

ជីវិត​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ឡើង​ចុះ ថ្ងៃ​ខ្លះ​យើង​អាច​ធុញទ្រាន់​នឹង​ជីវិត ​ឬ​ទើប​តែ​ឆ្លង​កាត់​រឿងដ៏​លំបាកប៉ុន្តែ​មាន​អ្នកខ្លះ​ឆ្លងកាត់បាន​ខ្លះបែរជា​លែង​មាន​អារម្មណ៍ចង់តតាំង​ហើយ​ទុកឱ្យខ្លួនឯង​ធ្លាក់ចូល​ទៅ​ជាក្នុងសភាព​គួរឱ្យ​ធុញទ្រាន់​ខ្លាំងបំផុតមួយ មិនថាកំពុងស្រណុកពេកឬលំបាកពេក។

ចង់​ដឹង​ថា​គ្នា​យើង​ណា​​ខ្លះ​ដែល​មាន​សញ្ញា​នៃ​ភាព​ហត់នឿយ ​ខាងក្រោម​នេះ​នឹង​បង្ហាញ​ថា​ យើង​កំពុង​ជួប​ប្រទះ​ច្រើន​ នៅ​រឿង​ទាំង​នោះ ​៖

១. ខឹង​ខ្លាំង​សូម្បី​រឿង​តូចតាច​

ប្រសិនបើ​យើង​បាត់បង់​ការ​គ្រប់គ្រង​លើ​កំហឹង​របស់​យើង​ នេះ​អាច​ជា​សញ្ញា​នៃ​ការ​អស់កម្លាំង។ សូម្បី​តែ​ការ​រអាក់រអួល​តូច​ៗ​ ក៏​​បង្ក​ឱ្យ​យើង​មាន​សំពាធ​ផ្លូវចិត្ត​កើត​ឡើង​ដែរ។

តាមពិត​យើង​អាច​ដឹង​ថា​ខ្លួនឯង​មាន​ប្រតិកម្ម​ហួសហេតុ​ ​ប៉ុន្តែ​មិន​អាច​ស្វែងរក​ជំនួយ​ដើម្បី​​ជួសជុល​បញ្ហា​ទាំងនោះ​បាន​​ ហើយ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងម៉េច។ ទើប​ចេះ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​វា​ទៅ​តាម​អារម្មណ៍​នៃ​ទំនោរ​ចិត្ត​មួយ​នោះកើតឡើង។

២. មាន​ភាព​រំជើប​រំជួល​ឥត​ឈប់ឈរ

ធ្លាប់​មាន​អារម្មណ៍​រំជើបរំជួល​ជ្រុល​ហួសហេតុ​ពេក​ដែរ​ទេ? សូម្បី​តែ​រឿង​សម​ហេតុផល​សោះ​ ក៏​មាន​អារម្មណ៍​បែបនេះ​ដែរ។

ពេល​ខ្លះ​យើង​អាច​មិន​សប្បាយចិត្ត​ តែក៏​មិន​សោកសៅ​ណាស់ណាដែរ​ ប៉ុន្តែវា​ដូច​ជា​អារម្មណ៍​មួយ​ដែល​ច្របូកច្របល់​ឥត​បានការ នៅក្នុងចិត្តរបស់យើង។

ហើយអ្វី​ដែល​យើង​មាន​អារម្មណ៍បែបនេះ ​គឺ​គ្រាន់​តែ​អារម្មណ៍​មួយ​ដែល​ស្ពឹក​ស្រពន់​ក្នុង​ចិត្ត​តែ​ប៉ុណ្ណោះ។

៣. គ្មាន​អ្វី​ដែល​ធ្វើ​ឱ្យ​យើងរំភើប​ក្នុង​ចិត្ត

នៅ​សុខៗ​យើង​ស្រាប់​តែ​លែង​ចាប់​អារម្មណ៍​ នូវ​រឿងរ៉ាវ​ជុំវិញ​ខ្លួន​ទៀត​។ រឿង​ធ្លាប់​សប្បាយ​ក៏​មិន​រំភើប​​និង​ងប់ងុល​ដូចមុន។ កាល​ពី​មុន​ធ្លាប់​ចូលចិត្ត​ច្រៀង​ឬ​គូ​គំនូរ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ជីវិត​ប្រែ​ជា​សោះ​ក្រោះ ​ហាក់​ដូចជា​មាន​បន្ទុក​មួយ​ក្នុង​ជីវិត។

៤. លែង​គេង​លក់​ស្កប់ស្កល់​ដូច​ពីមុន

ឲ្យ​តែ​ពេល​យប់​មក​ដល់​ យើងប្រែ​ជា​លែង​បាន​គេង​ឬ​សម្រាក​ស្កប់ស្កល់​ជាង​មុន។ កណ្ដាល​យប់​ស្រាប់​តែ​ភ្ញាក់​ដឹង​ខ្លួន​ជាប់ៗ​គ្នា​ សឹង​តែ​រាល់​រាត្រី។ សូម្បី​តែ​អារម្មណ៍​ស្រស់ស្រាយ​ ក៏​លែង​មាន​ទាល់​ទៅទៀត។ ព្រឹកឡើងភ្ញាក់មកសឹងតែមិនចង់ដង្ហើមបន្តជីវិត គិតថាជីវិតរស់ដើម្បីអ្វី?

៥. លែង​រីករាយ​ក្នុង​មួយ​ថ្ងៃ​ៗ

ពិធី​ជប់​លៀង ​ការ​ជួបជុំ​ និង​ឱកាស​ពិសេស​ៗ គឺ​គ្រាន់​តែ​ជា​ថ្ងៃ​ធម្មតា​សម្រាប់​យើង​ប៉ុណ្ណោះ។ យើង​ប្រែ​ជា​លែង​ត្រេកអរ​នឹង​កម្មវិធី​អស់​នេះ​ទៀត។ ​សូម្បី​តែ​ដំណឹង​រីករាយ​ក៏​គ្មាន​រំភើប​ត្រេកអរដូចមុន និយាយ​រួម​គឺ​អសកម្ម​គ្រប់​រឿង​ទាំងអស់៕

ចុចអាន៖តើ​បុរស​មាន​ប្រតិកម្ម​ដូចម្តេច ​នៅ​ពេល​ពួកគេ​ទាក់ទង​ជាមួយ​ស្ត្រី​ឆ្លាត​ជាង​ខ្លួន?

ចុចអាន៖ជីវិតមនុស្ស ចង់ចម្រុះពណ៌ដូចឥន្ធនូ គប្បីរៀនដើរកាត់ភ្លៀងផ្គរជាមួយ​៨ចំណុចនេះ

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖lifehack