ព័ត៍មានទាន់​ហេតុការណ៏
Search

សណ្ឋាគារ​ប្រណីត​គ្មានពីរ ​មួយយប់ ៨០,០០០ ដុល្លារអាមេរិច

យោងតាមBusiness Insider សណ្ឋាគារ​ប្រណីត​គ្មានពីរ​ដែលមានតម្លៃស្នាក់ដល់ទៅ ៨០,០០០ ដុល្លារសម្រាប់មួយ​រាត្រី​គឺ​ President Wilson Hotelនៅទីក្រុងហ្សឺណែវប្រទេសស្វីស។​

គ្រាន់តែ​បន្ទប់ Royal Penthouse Suite Accessជា​ អាផាតមិនឯកជនមួយក្នងសណ្ឍាគារនេះ ក៏មានតម្លៃ​ដល់ទៅ ៥៣,០០០ ដុល្លារ អាមេរិកសម្រាប់ស្នាក់នៅត្រឹម​តែមួយយប់ដែរ។

អាផាតមែននេះ មានបន្ទប់គេង ៤ បន្ទប់ទឹក ៦ ដែលមាន​ឥដ្ឋធ្វើពី​ថ្មម៉ាបរាបស្មើ មានបង្អួចដែលកញ្ចក់អាចការពារគ្រាប់កាំភ្លើងបាន។

ពីគ្រប់ជ្រុង នៃអាគារ ភ្ញៀវអាច​មើលឃើញបឹងហ្សឺណែវច្បាស់ទែង។

ចំណែកបន្ទប់ទទួលភ្ញៀវ មានបណ្ណាល័យ និងបារ ដែលអាចផ្ទុកទេសចរបាន ៤០ នាក់។

បន្ទប់បរិភោគអាហារដែលប្រដាប់ដោយ​បិរិក្ខាកំពូលៗមកពីអ៊ីតាលី មានសមត្ថភាពទទួលមនុស្សបាន ២៦ នាក់។

OLYMPUS DIGITAL CAMERA

សណ្ឋាគារកណ្តាលទីក្រុងហ្សឺណែវនេះបានបើកទ្វារកាលពី​ថ្ងៃទី ១៨ ខែឧសភាឆ្នាំ ១៩៦២។

នៅឆ្នាំ ១៩៨០ វាត្រូវបានទិញយក ដោយក្រុមហ៊ុន Swissair-Nestlé។

មកដល់​ឆ្នាំ ១៩៨៩ គ្រួសារតាម៉ានLeon Tamman បានក្លាយជាម្ចាស់វិមាននេះហើយ​ ក្រុមគ្រួសារនេះ​បានវិនិយោគ ១៩០ លានដុល្លារ​ជួសជុលនិងបើកដំណើរការ​ជាថ្មីនៅឆ្នាំ ១៩៩៦ ជា“ សណ្ឋាគារជាមួយឈ្មោះថ្មីថា វីលសុន Wilson Hotel។

ដល់ឆ្នាំ ២០០០ Wilson Hotelបានក្លាយជាសមាជិកនៃក្រុមស្តារវូដStarwood ។

ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ Wilson Hotel ត្រូវបានគេកែលម្អម្តងទៀត ដោយចំណាយជាង​៤០ លានដុល្លារ​អាមេរិចទៀត ធ្វើយ៉ាងណាដើម្បីឃើញទិដ្ឋភាពទឹកពីទេសភាពបឹង និងព័ទ្ពជុំវិញដោយពន្លឺចិញ្ចែង។ ភ្ញៀវក៏​អាចមើលជួរភ្នំ Swiss Alps ពីបន្ទប់គេងរបស់ខ្លួនទៀតផង។

នៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៦ ឧបករណ៍​កុំព្យូទ័ររបស់សណ្ឋាគារនេះ​ត្រូវវីរុសចារកម្មលុកចូល​ហើយការពិភាក្សាធំៗ​របស់មេដឹកនាំពិភពលោក​ដែល​ទៅប្រជុំនៅទីនោះត្រូវបែកធ្លាយ​ចេញ។

សណ្ឋាគារ​ភាគច្រើន​ទទួលភ្ញៀវជា​ប្រមុខរដ្ឋចាប់ពីលោក​ប៊ីលគ្លីនតុន ដល់មីខាហ៊ីលហ្គូបាឆូវ។

នៅខែកក្កដាឆ្នាំ ២០១៧ សណ្ឋាគារវីលសុនបានទទួលងារ​ជាសណ្ឋាគារឈរលំដាប់លេខ ១ ក្នុងលោក។

ចុចអានពីរបស់ប្រណីតៗ

ឡាហ្សូលី