BREAKING NEWS
Search

សមត្ថកិច្ចនគរបាល ព័ទ្ធចាប់មនុស្ស២នាក់ ដាក់អន្ទាក់ចាប់សត្វស្លាបននៀលខ្យង

ខេត្តកំពង់ឆ្នាំងះសត្វស្លាប ឈ្មោះសត្វននៀលខ្យងចំនួន៥ក្បាល និងជនដៃដល់ចំនួន២នាក់ រួមជាមួយនឹងអន្ទាក់ (លប់) ជាឧបករចាប់សត្វ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំង សហការជាមួយប្រជាការពារ ចាប់ឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលជនដៃដល់កំពុងធ្វើសកម្មភាពធ្វើដាក់ធ្នាក់ និងលប់ ចាប់សត្វខាងលើនេះនៅចំណុចបឹងទួលអំពិល ស្ថិតនៅក្នុងភូមិដំណាក់កំពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោកអនុសេនីយ៍ឯក ឯក ណារ៉ា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំង បានអោយដឹងថា៖ ខណៈដែលមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋាបាល សហការជាមួយប្រជាការពារធ្វើការល្បាតនៅចំណុច ខាងលើប្រជាពលរដ្ឋរាយការណ៍ថា មានជនល្មើស កំពុងតែដាក់លប់ ចាប់សត្វ ននាលខ្យង នៅចំណុច វាលស្រែបឹងទួលអំពិល ពេលនោះសមត្ថកិច្ចនិងប្រជាការពារក៏បានទៅ ឡោមពទ្ធ័ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំ២នាក់ មានវត្ថុតាងសត្វននាលខ្យងចំនួន៥ក្បាល .លុប ចំនួន២គ្រឿង និងម៉ូតូចំនួន០១គ្រឿង ផងដែរ ។ ចំណែកជនដៃដល់មាន ១ឈ្មោះ ប៉ឹន ស្នា អាយុ២៦ ឆ្នាំ ,២ ឈ្មោះ ប៉ឹន ណេត អាយុ២៤ ឆ្នាំ គេទាំង២នាក់រស់នៅក្នុងភូមិបំពង់ផ្ចឹក ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ។ ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់ឲ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធី ច្បាប់។

ដោយឡែកចំពោះមុខសមត្ថកិច្ចបានជនសង្ស័យទាំង២នាក់បានសារភាពថា៖ កន្លងមកពួកគេតែងយកលប់ ទៅដើរដាក់ចាប់សត្វននាលខ្យង និងសត្វផ្សេងៗទៀតជាច្រើនលើកច្រើនសារហើយ នៅចំណុចខាងលើ ពេលចាប់បាន ពួកគេយកទៅលក់ឲ្យពួកអ្នកលក់សត្វព្រៃនៅភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ដោយសត្វននាលខ្យងមួយក្បាល លក់បាន២ម៉ឺនរៀល ដែលការចាប់សត្វស្លាបដ៏កម្រកខាងលើនេះគឺជាទង្វើខុសច្បាប់ ដែលសត្ថកិច្ចត្រូវតែទប់ស្កាត់ ៕

កំពង់ឆ្នាំង,ថ្ងៃទី១៥.០៦.២០២០ ( ឈៀង ថារិទ្ធ )