សមត្ថកិច្ច​ចាប់ខ្លួន​ក្រុម​ជន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​សង្គម ៨​នាក់​បញ្ជូន​ទៅ​តុលាការ​វិនិច្ឆ័យ​ទោស​

​ភ្នំពេញ​ ៖ ក្រុម​ជនជាប់ចោទ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​សង្គម ចំនួន​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឲ្យ​ស្ថាប័ន​តុលាការ ធ្វើការ​វិនិច្ឆ័យ​ទោស​ទណ្ឌ​របស់​ពួកគេ​ទៅ​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​។

លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​បាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា​ កង​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​បង្ក្រាប (​ចាប់ខ្លួន​) ក្រុម​ជនសង្ស័យ​ចំនួន​៨​នាក់​ជ​បន្តបន្ទាប់​គ្នា​បញ្ជូន​ទៅ​ឲ្យ​ស្ថាប័ន តុលាការ ធ្វើការ​វិនិច្ឆ័យ​ទោស​ទណ្ឌ របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​ឆ្នាំ​២០២០។​

​តាម​ការ​បង្ហាញ​ប្រាប់​របស់​លោក​អធិការ​រូប​នេះ​បាន ឲ្យ​ដឹង​ថា ក្នុងចំណោម​ក្រុម​ជនសង្ស័យ​​ទាំង​៩​នាក់ នោះ មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចំនួន​៥​នាក់ និង​បទល្មើស​ឃាតកម្ម​ដោយ​​ចេតនា​ម្នាក់ និង​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា និង​២​នាក់​ ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​បន្តបន្ទាប់​គ្នា កាល​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា សមាសភាព​ក្រុម​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ​
១. ឈ្មោះ ចាន់ រ៉ា អាយុ​២២​ឆ្នាំ គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង សង្កាត់​ឃ្មួញ ត្រូវ​បាន​​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា កាលពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នៅ​សង្កា​ត​ឃ្មួញ​។

២. ឈ្មោះ ម៉ៅ សុជាតិ អាយុ​៣៦​ឆ្នាំ គ្មាន​មុខរបរ​មាន​ទីលំនៅ​ភូមិ​ផ្សារ​ទឹកថ្លា ត្រូវ​បាន​សមត្ថកិច្ច​​ចាប់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ នៅ​សង្កាត់​ទឹកថ្លា​។

៣ . ឈ្មោះ​ ហាក់ សុភា​និ​ត អាយុ​២១​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ឃាតកម្ម​(​បើ​ឡាន​បំ​បុក​គូរ​ទំនាស់​) កាលពី​រំលង​ឈាន​ចូល​ថ្ងៃទី​១៦ ខែ​កុ​ម្ភៈ នៅ​សង្កាត់​គោក​ឃ្លាង ។

៤. ឈ្មោះ សន ផល្លា​ហ្វី​ន អាយុ​២៣​ឆ្នាំ គ្មាន​មុខរបរ ត្រូវ​បាន​សមត្ថកិច្ច ចាប់ខ្លួន​ពី​បទ​ប្រើប្រាស់​គ្រឿង​ញៀន កាលពី​យប់​ថ្ងៃ​ទី​៦ ខែ​កុ​ម្ភៈ នៅ​សង្កាត់​ទឹកថ្លា ។

៥ . ឈ្មោះ ផន ឌៀប អាយុ​៣២​ឆ្នាំ ជនជាតិ​កូរ៉េ គ្មាន​មុខរបរ​​ត្រូវ​បាន​ចាប់ខ្លួន​ចោទ​ពី​បទ​រំលោភ​ទំនុក​ចិត្ត (​ប្រើ​ល្បិច​សុំ​ខ្ចី​ម៉ូតូ​ជិះ​រួច​យក​ទៅ​លក់​) កាលពី​យ​ប៉​ថ្ងៃទី ១៦ ខែ​កុម្ភៈ នៅ​សង្កាត់​ភ្នំពេញ​ថ្មី​។

៦ . ឈ្មោះ លុយ លុច អាយុ​៣៩​ឆ្នាំ គ្មាន​មុខរបរ ត្រូវ​​បាន​ចាប់ខ្លួន ពី​បទ​ប្រើប្រាស់​( សេព​)​ថ្នាំញៀន កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១ ខែ​កុ​ម្ភៈ នៅ​សង្កាត់​អូរ​​បែក​ក្អម​។ ចំណែក​ជន ជាប់ចោទ​២​នាក់​ទៀត​មិន​ចាំ​ឈ្មោះ ចាប់ខ្លួន​ពី​បទ​រក្សាទុក​គ្រឿងញៀន​៕

អត្ថបទ៖ ប៊ុនសឿន​