BREAKING NEWS
Search

សមត្ថកិច្ច​ជំនាញ​រំដោះ​បាន​ស្ត្រី​ម្នាក់ ​ក្នុងករណី​ចាប់​មនុស្ស​ដាក់​រថយន្ត​ជំរិត​ទារប្រាក់

កាលពី​វេលា​ម៉ោងជាង​២២​និង​០០​នាទី ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ មាន​ករណី​ចាប់​មនុស្ស​បញ្ចូល​ក្នុង​រថយន្ត​នៅ​ចំណុច​ហាង​លក់​សម្លៀកបំពាក់​យីហោ កូ​កូ កែង​មហោស្រព​ចាស់ ក្នុង​សង្កាត់​លេខ​២ ខេត្ត​-​ក្រុងព្រះសីហនុ ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​មាន​គ្នា​ចំនួន​០៣​នាក់ ដែលមាន​ភិនភាគ​ដូចខាងក្រោម ៖


១-​មនុស្ស​ប្រុស ពាក់​អាវយឺត​ដៃខ្លី ពណ៌​ខៀវចាស់ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។​
២-​មនុស្ស​ប្រុស ពាក់​អាវយឺត​ដៃខ្លី​ពណ៌​ខ្មៅ ស្លៀកខោ​ខ្មៅ​ជើងវែង ពាក់មួក​ខ្មៅ ។​
៣-​អ្នកបើកបរ​ម្នាក់​មិន​ចុះ​ពីលើ​រថយន្ត​


-​រថយន្ត​ធ្វើ​សកម្មភាព​ម៉ាក ហាយ​ឡេ​ន​ឌ័​រ​(HIGHLANDER) ពណ៌​ទឹកមាស មិន​ចាំ​ស្លាក​លេខ បានធ្វើ​សកម្មភាព​ចាប់​មនុស្ស​ស្រី​ម្នាក់​ពាក់​រូប​ពណ៌​ខ្មៅ ដាក់ចូល​ទៅក្នុង​រថយន្ត​រួច​ធ្វើដំណើរ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤ ។​

​បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាមៗ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានដាក់​បទបញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក លី សុខ​ហ៊ី នាយ​កា​រិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ជាបន្ទាន់ រហូតដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​ព្រែកត្រែង ស្រុក​ស្ទឹងហាវ ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​រំដោះ​ជនរងគ្រោះ​បានសម្រេច ។ ដោយឡែក​ជនសង្ស័យ​បាន​រត់គេចខ្លួន៕
ប្រភព អគ្គស្នងការដ្ឋាននគរបាលជាតិ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114