សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ កំពុង​បន្ត​នីតិវិធី​ថ្នាំញៀន​ជិត​៤​គីឡូក្រាម​និង​ជនសង្ស័យ​២​នាក់​

ភ្នំពេញ ៖ សមត្ថកិច្ច មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កំពុង​បន្ត​នីតិវិធី​បទល្មើស​ថ្នាំញៀន​ជិត ៤​គីឡូក្រាម​និង​ជនសង្ស័យ ២​នាក់។​

 

សមត្ថកិច្ច មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា តាម​ការ​បញ្ជា​ដឹកនាំ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ និង​លោក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រ​គ្រឿងញៀន​កម្លាំង​ជំនាញ បាន​បើក​ការស្រាវជ្រាវ និង​ឈាន​ទៅ បង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់ ​ក្នុង​ខេត្ត​កំពង់ស្ពឺ ៣​គោលដៅ​ផ្សេងគ្នា ។​

គោលដៅ​ទី​១ នៅ​វេលា​ម៉ោង​១៦ និង​៣០​នាទី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​ការិយាល័យ (​ក​៤) នៃ មន្ទីរ​ប្រ​ឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោកនាយ​ករង ឃឹ​ង សារ៉ាត់ ដោយមាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង អ៊ូ ផាត និង​មានការ​ចូលរួម​ផង​ដែរ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត បង្ក្រាប​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​ចំបក់ ឃុំ​វ​ល្ល័​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ហេង សុថា​និ​ត ភេទ​ប្រុស កើត​ឆ្នាំ​១៩៩២ ជនជាតិ​ខ្មែរ វត្ថ​តាង​ចាប់​យក​បាន មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​៤១១
.៥៦​ក្រាម។

គោលដៅ​ទី​២ នៅ​វេលា​ម៉ោង​១៧ និង​១០​នាទី កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ បូរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់​ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​ទៀត ឈ្មោះ សេង ជែ​ម​ជី​មី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៦ ជនជាតិ ខ្មែរ​វត្ថ​តាង​ចាប់​យក មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៣២៦៧.០៦​ក្រាម អ៊ិច​ស្តា​ស៊ី (MDMA) ទម្ងន់​១៧.
៥០​ក្រាម ឧបករណ៍​គាប​ថង់​ថ្នាំញៀន ១​គ្រឿង និង​ថង់​ច្រក​ថ្នាំ​មួយ​ចំនួន​។​

ប្រភព​ព័ត៌មាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ដោយឡែក គោលដៅ​ទី ៣ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ បាន​ចាប់​យក​វត្ថុតាង បន្ថែម ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ២៥១.៦៨ក្រាម ទៀត។ សរុប​ទាំង ៣​គោលដៅ ឃាត់​ជនសង្ស័យ ២​នាក់ គ្រឿង​ញៀន​សរុប ៣,៥៣៦.២៤ក្រាម រួមមាន៖ ១-​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៣,៥១៨.៧៤gង។ ២-​អ៊ិច​ស្តា​ស៊ី (MDMA) ទម្ងន់ ១៧.៥០ក្រាម ឧបករណ៍​គាប​ថង់​ថ្នាំញៀន ១គ្រឿង ថង់​ច្រក​ថ្នាំ​មួយ​ចំនួន និង​ស្លាក​លេខ​រថយន្ត ២​បន្ទះ​ផង​ដែរ៕
អត្ថបទ៖ រ៉ា​វុ​ទ្ធ
សូមចុចអាន៖ យុវជន​ម្នាក់​ ត្រូវ​គេ​កាប់​ស្លាប់​យ៉ាង​អាណោចអាធ័ម សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា​ជនសង្ស័យ​​