BREAKING NEWS
Search

សមត្ថភាព​ពន្យារ​ជីវិត​ នៃ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​ថ្មី​ ប្រែប្រួល​យ៉ាង​ទូលំទូលាយ​

ថ្នាំ​ដែល​ត្រូវបាន​ទទួលទាន​អនុម័ត​កាលពីពេល​ថ្មីៗ​នេះ​ នៅ​ជុំវិញ​ពិភពលោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មហារីក​ បាន​កើនឡើង​នូវ​ចំនួន​អ្នកជំងឺ​ដែល​អាច​បន្ត​រស់នៅ​បាន​យូរ​បន្ថែមទៀត ប៉ុន្តែ​អត្ថ​ប្រយោជន៍​វិញ​អាស្រ័យទៅលើ​ថ្នាំ​ដែល​ត្រូវបាន​យកមកប្រើ​នោះ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ដូច្នេះ​។​

ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​ផ្តោត​សម្លឹង​មើលទៅ​ថ្នាំ​ព្យាបាល​ជំងឺ​មហារីក​មាន​៦២​មុខ ដែល​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ទ្វីប​អឺរ៉ុប​រវាង​ឆ្នាំ​២០០៣ ​និង​២០១៣ ហើយ​បាន​រកឃើញថា ថ្នាំ​ទាំង​នោះបាន​ពន្យារពេល​ឲ្យ​អ្នកជំងឺ​បន្ត​រស់នៅ​បានគិត​ជា​មធ្យម​ប្រមាណ​៣​ខែ​កន្លះ​ថែមទៀត​។​
​ ​
ប៉ុន្តែ​ចំនួន​ស្ទើរតែ​ជិត​មួយ​ភាគបី​ នៃ​ថ្នាំ​ទាំងនោះ​មិនមាន​ភស្តុតាង​ដែល​បង្ហាញថា បាន​ជួយ​បង្កើន​ពន្យារ​ពេល​រស់នៅ​របស់​អ្នកជំងឺ​នោះ​ទេ ពេល​ប្រៀបធៀប​ទៅនឹង​ជម្រើស ​នៃ​ការព្យាបាល​។​
​ ​
ហានិភ័យ ​នៃ​អត្ថប្រយោជន៍​ នៃ​ប្រភេទ​ថ្នាំ​ថ្មី​មាន​សារៈសំខាន់​ ជាពិសេស​ប្រសិនបើ​មនុស្ស​ជន​ទាំង​ឡាយ​ចាប់អារម្មណ៍​។ ជា​ឧទាហរណ៍​តម្លៃ​របស់​ថ្នាំ​ប្រភេទ​ណាមួយ​អាច​នាំ​ឲ្យ​មាន​បញ្ហា​លំបាក​សម្រាប់​បុគ្គល​ដែល​ត្រូវតម្រូវ​ឲ្យ​ធ្វើ​ការព្យាបាល​ទៅតាម​របប​យ៉ាងណា​នោះ​។​
​ ​
ដោយ​សរសេរ​និពន្ធ​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ JAMA Oncology លោកស្រី Dr. Elias Mossialos នៃ​សាកលវិទ្យាល័យ London School of Economics and Political Science បានលើកឡើង​ពី​ការ​កើន​ នៃ​សំណួរ​អំពី​តម្លៃ​ នៃ​ឱសថ​ថ្មី​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​នេះ​។ ខណៈ​តម្លៃ​រប​ស់​ថ្នាំ​ថ្លៃ​ខ្ពស់​ខ្លាំងពេក​នោះ ហើយ​ដែល​អាចជា​ឧបសគ្គ​។

មនុស្ស​មួយចំនួន​បាន​លើក​ទឡ្ហីករណ៍​អំពី​ការវិនិច្ឆ័យ​ទៅលើ​តម្លៃ​របស់​ថ្នាំ​ព្យាបាល​ដោយ​គិត​ថា តើ​ការ​ព្យាបាល​នោះ​ពិត​ជាមាន​អត្ថ​ប្រយោជន៍​ដែរឬទេ​។​
​ ​
ករណី​គ្មាន​ទិន្នន័យ​រឹងមាំ​ចំពោះ​ផលប្រយោជន៍​របស់​ថ្នាំ​ប្រភេទ​ថ្មី និង​ហានិភ័យ​របស់​វា​នោះ​ហើយ​ដែល​នាំ​ឲ្យ​លំបាក​ក្នុងការ​វាយតម្លៃ​ទៅលើ​គុណប្រយោជន៍​របស់​ថ្នាំ​ទាំងឡាយ​នោះ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114