សមាជិក​​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ បម្រុង​លើកស្លាកបក្ស​នៅ​ផ្លូវ​ ៦០​ម៉ែត្រ​ ត្រូវបាន​ហាមឃាត់

សមាជិក​​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ​នៅព្រឹក​ថ្ងៃ​ទី២៣ ខែម​ឧសភា ឆ្នាំ​ ២០២០ នេះបម្រុង​លើកស្លាកបក្ស​នៅ​ផ្លូវ​ ៦០​ម៉ែត្រ​ ក្នុង​ខណ្ឌ​​មាន​ជ័យ​រាជធានី​ភ្នំពេញ ត្រូវបាន​ហាមឃាត់ ដោយ​សារពុំ​​មាន​​ការ​ឯកភាព​ពីម្ចាស់ដី​ និង​ការអនុញ្ញាត​ពីអាជ្ញាធរ​។ នេះ​បើយោង​តាម​ព័ត៌មាន​បឋម​ដែល​គេហទំព័រកម្ពុជាថ្មី​ទទួល​បាន​។

ប្រភពដដែល​បាន​ឱ្យ​ដឹង​ថា មានសមាជិកក្រុមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (មិនស្គាល់អត្តសញ្ញាណអ្នកដឹកនាំចុះមកធ្វេី) មានគ្នា ប្រមាណ៣០នាក់ បានមកជីកដី បំរុង លើកស្លាកគណបក្យរបស់ក្រុមខ្លួន នៅតាមបណ្ដោយផ្លូវ៦០ម៉ែត ជិតមុខក្រុមហ៊ុន ម៉ែកសឺដេស ភូមិទទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយពុំមានការឯកភាពពី ម្ចាស់ដី ។ ពេលនេះអ្នកមើលការខុសត្រូវឲ្យម្ចាស់ដី មកឃាត់ក្រុមនេះ ដើម្បីបញ្ឍប់សកម្មភាពជីកបន្ត​។ សកម្មភាពនេះកម្លាំងសមត្ថកិច្ច អាជ្ញាធរខណ្ឌមានជ័យ បានដាក់កម្លាំងចាំឃ្លាំមើល។

អត្ថបទ៖នីតា

ចុចអាន៖ ៩ កន្លែង អាច​ទៅ​រក​សេវា​ឆៀក​​រថយន្តបាន មិន​បាច់​ចំណាយ​លុយ​មក​ភ្នំពេញ​