BREAKING NEWS
Search

សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធិនាមឈ្មោះ ៣ កន្លែង នៅពេលអញ្ជើញធ្វើដំណើរឆ្លងកាត់ទីតាំងឆ្នេរសមុទ្ររាម មកកាន់ឆ្នេរអូរត្រេះ

កាលពីព្រឹកមិញថ្ងៃទី ១ មិថុនា ២០២០ នៅពេលអញ្ជេីញធ្វេីដំណេីរឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូរត្រេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរណ៍ចំនួន៣ជាផ្លូវការ៖

Prime-Minister-Hun-Sen

១) «ខ្មែរធ្វេីបាន» ពាក្យនេះនឹងឆ្លាក់នៅលេីជញ្ជាំងភ្នំដែលបានកាត់ពុះជ្រែកភ្នំធ្វេីផ្លូវចុះមកក្រោមហេីយបត់ឆ្វេងឡេីងទៅលេីភ្នំបត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ។

 

២) «សិលាចំាស្នេហ៍» គឺមានផ្ទាំងថ្មធំមួយផ្ទាំងនៅចំកណ្តាលផ្លូវពេលធ្វេីដំណេីរចុះមកពីផ្លូវលេីទួលភ្នំចុះមកក្រោម។

 

៣) «ដេីមឈេីចាំស្នេហ៍» គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហេីយចុះមកក្រោមបន្តិចគឺមានដេីមឈេីធំមួយដេីមដុះនៅចំកណ្តាលផ្លូវដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថិភាពរួចស្រេចទៀតផង។

 

ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៅតាមដងផ្លូវបត់បែនឡេីងចុះឆ្លងកាត់ភ្នំនៅតំបន់ឆ្នេរសមុទ្ររាមគឺមានការទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ដែលសង្ឃឹមថានឹងក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រីយ៍និងទាក់ទាញខ្លាំងបំផុតនាពេលអនាគតឆាប់ៗនេះ។

 

 

 

ប្រភព៖ ផេកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា