សម្ដេច​តេ​ជោ ៖ ការ​មិន​ទទួលខុសត្រូវ​របស់​ជ​ន​បរទេស​ខ្លះ​លើ​ការពិនិត្យ​សុខភាព​របស់​ភ្ញៀវ​ទេសចរ​ដែល​ជិះ​លើ​នាវា​Westerdam បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ជនរងគ្រោះ​ នៃ​ទង្វើ​មនុស្សធម៌​របស់​ខ្លួន​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍
BREAKING NEWS
Search

ភ្នំពេញ ៖ នៅ​ព្រឹក​នេះ សម្ដេច​តេ​ជោ បាន​ថ្លែង​សារ​នៅ​លើ​ផេកផ្លូវការរបស់សម្តេចដោយ​មាន​ខ្លឹម​សារ​ថា ការ​មិន​ទទួលខុសត្រូវ​របស់​ជ​ន​បរទេស​ខ្លះ​លើ​ការពិនិត្យ​សុខភាព​របស់​ភ្ញៀវ​ទេសចរ​ដែល​ជិះ​លើ​នាវា​Westerdam បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ជនរងគ្រោះ​ នៃ​ទង្វើ​មនុស្សធម៌​របស់​ខ្លួន​អស់​រយៈពេល​ជិត​មួយ​សប្ដាហ៍​។​ ទេវតា​ពិត​ជា​មាន​ភ្នែក ពេលនេះ​អ្វីៗ​ច្បាស់​លាស់​ហើយ​ដែល​កម្ពុជា​ទទួល​បាន​យុត្តិធម៌​មកវិញ​។​ មិនមាន​មនុស្ស​ណា​ម្នាក់​ដែល​ជិះ​លើ​នាវា​ខ្នាត​យក្ស​Westerdam ឆ្លង​Covid.19​នោះទេ​។​

ក្នុង​ខ្លឹមសារ​ខាង​លើ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​បន្ត​ថា សម្រាប់​ខ្ញុំ​ កំពុង​វាយកូនគោល​នៅ​City golf​ នៅ​ភ្នំពេញ​ មិនមែន​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​Singapore ដូច​ពួក​បិសាច​ឃោសនា​នោះដែរ​៕​

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114