សម្ដេច​តេ​ជោ ​ហ៊ុន សែន អនុញ្ញាត​ឲ្យ​មន្ត្រី​ការបរទេស​ឡាវ​ចូល​ជួប​សម្ដែង​ការគួរសម​នៅ​វិមាន​សន្តិភាព
BREAKING NEWS
Search

សម្ដេច​តេ​ជោ ​ហ៊ុន សែន អនុញ្ញាត​ឲ្យ​មន្ត្រី​ការបរទេស​ឡាវ​ចូល​ជួប​សម្ដែង​ការគួរសម​នៅ​វិមាន​សន្តិភាព

ភ្នំពេញ​ ​៖ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧​នេះ ​សម្តេច​តេ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អនុញ្ញាត​ឲ្យ​លោក សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឡាវ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព។

លោក​សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត រដ្ឋមន្ត្រីការបរទេស​ឡាវ បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៣-២៥ ខែ​មករា​នេះ។

លោក​សា​លើ​ម​សៃ គុំ ម៉ា​ស៊ីត នឹង​ចូល​ក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី​។ បន្ទាប់មក​នឹងមាន​ការជួប​សំណេះសំណាល​ការងារ​ជាមួយ​រដ្ឋមន្ត្រី ក្រសួងការបរទេស​ក​ម្ពុ​ជា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។

តាម​ការគ្រោងទុក លោក សា​លើ​ម​សៃ គុំ ម៉ា​ស៊ីត ក៏​នឹងចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​ឡាវ ជាមួយ​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114