BREAKING NEWS
Search

សម្ដេច​​​ប្រធានរដ្ឋសភា ដឹកនាំ​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​ លើក​ទី​៨ នីតិកាល​ទី​៥

ភ្នំពេញ ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា​នេះ ​សម្ដេច​ពញា​ចក្រី ​ប្រធានរដ្ឋសភា បាន​ដឹកនាំ​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា។

សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​ទី​៥​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​មានការ​ចូលរួម​ពី​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ទាំងពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន ១០៨​រូប។

សេចក្តីស្នើច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ថ្មី​នេះ ជា​ច្បាប់​ដែល​បានស្នើ​ដោយ​សមាជិកសភា​ហត្ថលេខី​ចំនួន​៣៣​រូប ដោយ​បាន​ដក​យក​ខ្លឹមសារ​សំខាន់ៗ​នៃ​​​បទបញ្ញត្តិ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ឆ្នាំ​២០០៥ មក​កែសម្រួល និង​បំពេញ​បន្ថែម​ខ្លឹមសារ​ជំពូក មាត្រា​ថ្មី​មួយចំនួនទៀត ដើម្បី​ឲ្យ​មាន​សង្គតិភាព​នឹង​ក្របខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា​។

ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ថ្មី​នេះ​មាន ១១ ជំពូក ចែកចេញជា ៣២​មាត្រា៕

 

 

 

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114