សម្តេចតេជោ៖ មានបងប្អូនមួយ ចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាព
BREAKING NEWS
Search

សម្តេចតេជោ៖ មានបងប្អូនមួយ ចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាព

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​មាន​ប្រសាសន៍​ថា មានបងប្អូនមួយ ចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវនិងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្តមួយនេះ សម្តេច​បានសរសេរ​នៅ​បណ្តាញសង្គម​ហ្វេសបុក​ថា “ខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញថាពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍​ តែក៏នៅមានបងប្អូនមួយ
ចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩ពិនិត្យឃើញថាមានពាក់តិចតួចប៉ុណ្ណោះ”។

ចុចអាន៖ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាផ្ញើសារអបអរសាទរ ខួបលើកទី៧១នៃទិវាកុមារអន្តរជាតិ១មិថុនា