សម្តេចតេជោ​ប្រកាស​ផ្អាករៀបចំបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ឆ្នាំ​នេះ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្អាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅឆ្នាំនេះ។ ដោយស្ថាប័នរដ្ឋ និងឯកជនធ្វើការងារធម្មតា ហើយ​រដ្ឋនឹងសងវិញនៅពេលវេលា​សមស្រប។ វិធានការនេះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ Covid-19។

សម្តេចតេជោបាន​គូសបញ្ជាក់ថា ក្រុមហ៊ុន រោងចក្រសហគ្រាស​​ និង​ស្ថាប័នរដ្ឋ​ ត្រូវធ្វើ​ការធម្មតា ហើយរដ្ឋនឹងសង​វិញ​រយៈពេល ៥ ថ្ងៃ​ក្រោយ​ការ​ឆ្លងរីករាយដាលនៃ​ Covid-19 ធូរស្បើយ​។

“កម្មករ-កម្មការិនី​ធ្វើ​ការងារ​យក​ប្រាក់​សិន ស្ថាប័ន​រដ្ឋធ្វើការងារ​ធម្មតា និង​សង​ថ្ងៃឈប់សម្រាបវិញ​ ៥​ថ្ងៃ​នៅ​ពេល​សមស្រប”។ សម្តេច​បន្ថែម​។

សម្តេច​បាន​សំណូមពរ​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិកំណើត ឬ​​ទីរមណីយដ្ឋាន​នានា​ នៅទូទាំង​ប្រទេស។